418810719_442047701687729_947780278357237218_n

ឱកាសវិនិយោគ “IDI Investment Roadshow” នៅសណ្ឋាគារ Hyatt Regency Phnom Penh

[English Below]

ភ្នំពេញ ថ្ងៃទី15 ខែមីនា ឆ្នាំ2024 – សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) សហការជាមួយក្រុមហ៊ុន ID Capital Plc. (IDC) និងក្រុមហ៊ុនធានារ៉ាប់រង FWD បានរៀបចំកម្មវិធី បទបង្ហាញឱកាសវិនិយោគ “IDI Investment Roadshow” នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលមានការចូលរួមគួរឱ្យកត់សម្គាល់ពីសំណាក់វិនិយោគិន សហគ្រិន និងអ្នកជំនាញនានាសរុបចំនួន 92 នាក់។ ព្រឹត្តិការណ៍នេះផ្តល់នូវវេទិកាដ៏ល្អសម្រាប់ការផ្លាស់ប្តូរប្រកបដោយអត្ថន័យ និងជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត តាមរយៈការចែករំលែកគំនិតអាជីវកម្ម បទបង្ហាញពីគំនិតច្នៃប្រឌិត ចំណេះដឹងពាក់ព័ន្ធការវិនិយោគ និងការពង្រីកបណ្តាញទំនាក់ទំនង។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI និង IDC មានប្រសាសន៍ថា៖ “កម្មវិធី IDI Investment Roadshow ឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់យើងក្នុងការជំរុញភាពច្នៃប្រឌិត និងបង្កើនសហការគ្នានៅក្នុងសហគមន៍ធុរកិច្ច និងវិនិយោគ”។


ប្រធានបទសំខាន់រួមមាន៖
1. សារៈសំខាន់នៃទីផ្សារហិរញ្ញវត្ថុក្នុងការកសាងទ្រព្យសម្បត្តិ និងកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ បកស្រាយដោយលោក Nanwani Vishal Ramesh នាយកប្រចាំក្រុមហ៊ុនគ្រប់គ្រងការវិនិយោគនៅសឹង្ហបុរី Golden Equator Wealth។
2. សក្ដានុពលនៃការផ្លាស់ប្តូរដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងការអនុវត្តអាជីវកម្ម បកស្រាយដោយ លោក ធន់ វីរៈ នាយកប្រតិបត្តិចែកចាយ ក្រុមហ៊ុន FWD Insurance ។
3. គំរូអាជីវកម្មរួមបញ្ចូលយេនឌ័រ បកស្រាយដោយ លោកស្រី ឆែ កញ្ញា នាយកប្រតិបត្តិ សប្បកម្មពន្លៃធម្មជាតិ ។
4. បរិយាបន្នវិនិយោគក្នុងសហគមន៍ធុរកិច្ចបង្កើតថ្មី បកស្រាយដោយ លោក David Shelters អ្នកជំនាញ និងអ្នកបណ្តុះបណ្តាលអំពីធុរកិច្ច និងការវិនិយោគ។
5. ប្រព័ន្ធអេកូឡូស៊ីគាំទ្រសម្រាប់សហគ្រិនភាព បកស្រាយដោយ លោក Rajiv Pradhan នាយក SWISSCONTACT ប្រចាំកម្ពុជា។
6. ហិរញ្ញប្បទានរួមបញ្ចូលសម្រាប់សហគមន៍បកស្រាយដោយ លោកស្រី ឈាង កញ្ញា នាយកប្រតិបត្តិផ្នែកទទួលប្រាក់បញ្ញើប្រចាំគ្រឹះស្ថាន LOLC Cambodia។
7. គម្រោងអាជីវកម្មរបស់សមាជិក IDI ចំនួនបីក្នុងវិស័យកសិកម្ម និងសុខាភិបាល ដែលបានអភិវឌ្ឍ និងរៀបចំផែនការអាជីវកម្មដោយសមាគម IDI បកស្រាយដោយ លោក វាន់ រតនា នាយកសេវាកម្មវិនិយោគ IDI និង IDC ។


ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងចូលរួមកាត់បន្ថយគម្លាតរវាងវិនិយោគិន និងសហគ្រិន។ ទិសដៅចម្បងគឺការផ្គូផ្គងអាជីវកម្ម សម្របសម្រួល ប្រយោជន៍បង្កើតទំនាក់ទំនងធុរកិច្ចប្រកបដោយផលិតភាព។ “យើងមានសេចក្តីសោមនស្សរីករាយចំពោះភាពជោគជ័យនៃកម្មវិធី IDI Investment Roadshow ហើយយើងនឹងរៀបចំម្តងទៀតនាពេលខាងមុខ” នេះបើតាមប្រសាសន៍បន្ថែមរបស់លោកបណ្ឌិត ហោ សេរីវឌ្ឍន៍“៕
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!
Resounding Success of IDI Investment Roadshow: Fostering Innovation and Collaboration
Phnom Penh, March 15th, 2024 – The IDI Investment Roadshow, organized by the Innovation and Development Investors Association (IDI) in collaboration with ID Capital Plc. and FWD Insurance, proved to be a remarkable success, gathering 92 entrepreneurs, investors, and industry experts for a day filled with insightful discussions and valuable networking opportunities.
Held at Hyatt Regency Phnom Penh, the event provided an ideal platform for meaningful exchanges and laid the foundation for future collaborations. Participants enthusiastically engaged in pitching business concepts, uncovering innovative ideas and practices, understanding investment practices, and expanding their professional networks.


“The IDI Investment Roadshow exemplifies our dedication to driving innovation and collaboration in the business community. We are thrilled with the positive response and engagement from all participants,” remarked Dr. Hor Serey Vath, Chairman of IDI and ID Capital Plc.
A diverse agenda featuring key topics was delivered by industry experts and notable
business practitioners:
1. Mr. Nanwani Vishal Ramesh, Director at Golden Equator Wealth, highlighted the importance of financial markets in building generational wealth and legacy.
2. Mr. Thun Virak, Chief Agency Officer at FWD Insurance, explored the transformative potential of technology in business practices.
3. Ms. Chhe Kanha, Executive Director of Ponlei Thamacheat, shared insights into creating gender-inclusive business models.
4. Mr. David Shelters, a seasoned Business & Investment Mentor, provided valuable insights into angel investment strategies.
5. Mr. Rajiv Pradhan, Country Director at SWISSCONTACT, discussed the importance of a supportive ecosystem for entrepreneurship.
6. Ms. Chheang Kagna, Chief Deposit Officer at LOLC Cambodia, highlighted inclusive financing models for marginalized communities.
7. Mr. Voan Ratana, Director of Investment Service at IDI and ID Capital Plc, presented exciting investment opportunities across various sectors, concluding the event on a high note.
The event was designed to bridge the gap between investors and entrepreneurs. Its role encompasses matchmaking and facilitation to foster productive connections. “We are delighted by the success of the IDI Investment Roadshow and look forward to building on this momentum in future editions.” added Dr. Hor Serey Vath.
Let’s invest together to develop Cambodia!

Please click the link below to find out about us and follow the information:

👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDI: https://bit.ly/idinvestorsassociation

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *