442447907_482972084261957_7668541411958640570_n

កម្មវិធីបង្ហាញឱកាសវិនិយោគ IDI Investment Roadshow

[English Below] កម្មវិធីបង្ហាញឱកាសវិនិយោគ IDI Investment Roadshow
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ – សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដោយទទួលបានការគាំទ្រពី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត៍ និងសហគ្រិនខ្មែរ (KE) បានរៀបចំកម្មវិធី បង្ហាញឱកាសវិនិយោគ “IDI Investment Roadshow” កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។
ព្រឹត្តិការណ៍រៀបចំរៀងរាល់ពីរខែម្តងនេះបានផ្តល់វេទិកាមួយសម្រាប់វិនិយោគិន និងសហគ្រិនក្នុងការចូលរួម ស្វែងរកឱកាសវិនិយោគ ចែករំលែកចំណេះដឹង និងពង្រីកបណ្តាញទំនាក់ទំនងដែលមានអ្នកចូលរួមជាង ១៤០ នាក់ ដែលរួមមានសមាជិក IDI ដៃគូសាជីវកម្ម ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម វិនិយោគិនក្រៅប្រទេស និងភ្ញៀវកិត្តិយសជាច្រើន។


លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI និង IDC មានប្រសាសន៍ថា៖ “កម្មវិធី IDI Investment Roadshow ឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់យើងក្នុងការជំរុញភាពច្នៃប្រឌិត និងបង្កើនកិច្ចសហការគ្នានៅក្នុងសហគមន៍ធុរកិច្ច និងវិនិយោគ”។ លោកបណ្ឌិតមានប្រសាសន៍បន្ថែមទៀតថា៖ “យើងមានសេចក្តីរំភើបក្នុងការនាំយកថ្នាក់ដឹកនាំ និងម្ចាស់សហគ្រាសជាច្រើន ដែលមានចក្ខុវិស័យរួមគ្នា ដើម្បីស្វែងយល់ និងទាញយកប្រយោជន៍ពីឱកាសវិនិយោគដែលអាចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា”។
ក្នុងនោះផងដែរសហគ្រិនឆ្នើមក្នុងវិស័យនីមួយៗបានធ្វើការចែករំលែកនូវប្រធានបទដែលមានសារៈសំខាន់ៗដូចជា៖
– លោក ប៊ិន សុជាតិ សហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Pymed Technologies ស្តីពីប្រព័ន្ធថែទាំសុខភាពកម្រិតខ្ពស់
– លោក Jerome Schokman អនុប្រធានផ្នែកលក់ និងអភិវឌ្ឍន៍អាជីវកម្មក្រុមហ៊ុន Liberty EB-5 បកស្រាយស្តីពីការវិនិយោគនៅសហរដ្ឋអាមេរិក
– លោក Charles Wong សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tutor Impact UK និងសាលាអន្តរជាតិ Shrewsbury International Phnom Penh ស្តីពីអន្តោប្រវេសន៍ និងរស់នៅចក្រភពអង់គ្លេស
– លោក ឈិន សុផល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Royal Trust Trading លើការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម
– លោកស្រី អ៊ិន ឡៃហួត ស្ថាបនិកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ស្តីពីការជួយស្ត្រីក្នុងមូលដ្ឋានតាមរយៈការដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទី
– លោក ឡាយ គីរី ស្ថាបនិកក្រុមហ៊ុន Rean AI ស្តីពីតួនាទី និងការជួយជ្រោមជ្រែងរបស់ Artificial Intelligence (AI) ក្នុងប្រតិបត្តិការអាជីវកម្ម
ក្នុងរបៀបវារៈដ៏សំខាន់មួយស្តីអំពីការចែករំលែកចំណេះដឹង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចែករំលែកអំពីបញ្ហាប្រឈម និងឱកាស នៅក្នុងវិស័យកសិកម្ម និងជំរុញឱ្យមានការវិនិយោគបន្ថែមទៀតលើវិស័យកសិកម្មកម្ពុជា។

ក្នុងសុន្ទរកថាបិទកម្មវិធី ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ (KE) បានសាទរចំពោះ IDI ក្នុងការរៀបចំ និងការខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់ ក្នុងការប្រមូលផ្តុំដៃគូពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងវិនិយោគ ដើម្បីផ្លាស់ប្តូរទស្សនៈ ធ្វើបទបង្ហាញអំពីគម្រោង និងបង្កើតទំនាក់ទំនង។ ឯកឧត្តមបណ្ឌិតសង្កត់ធ្ងន់ថា សហគ្រាសខ្មែរ នឹងបន្តគាំទ្រកម្មវិធី IDI Investment Roadshows នាពេលខាងមុខ។
ក្នុងព្រឹត្តិការណ៍នោះផងដែរសមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍(IDI) ក៏បានចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ(MOU) ជាមួយ ស្ថាប័នចំនួនបួន រួមមាន សហគ្រិនខ្មែរ, ក្រុមហ៊ុន Liberty EB-5, ក្រុមហ៊ុន PTM Travel and Tour, និងក្រុមហ៊ុន Trigger Asset Management ដោយបង្ហាញពីឆន្ទៈនិង ស្មារតីសហការ ក្នុងការគាំទ្រដល់សហគ្រិន អាជីវកម្ម វិនិយោគិន សហគ្រាសធុនតូច និងមធ្យម និងដៃគូសាជីវកម្មនានា។
កម្មវិធី IDI Investment Roadshow លើកទី៣ នឹងគ្រោងធ្វើនៅខែកក្កដា ឆ្នាំ ២០២៤ ដោយមានសកម្មភាពដ៏មានសារៈសំខាន់ជាច្រើនផ្សេងទៀតផងដែរ។ សូមរង់ចាំតាមដានព័ត៌មានលម្អិត និងចុះឈ្មោះចូលរួមនាពេលឆាប់ៗខាងមុខ!
ចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!

IDI Showcased Investment Opportunities, Businesses, and Knowledge during IDI Investment Roadshow
Phnom Penh, May 21, 2024 – the Innovation and Development Investors Association (IDI), with support from the Ministry of Agriculture, Forestry and Fisheries, the Ministry of Industry, Science, Technology and Innovation, and Khmer Enterprise, successfully conducted its 2nd IDI Investment Roadshow on May 21st, 2024, at the Business Development Center (BDC).


This exclusive bi-monthly event provided a platform for investors and entrepreneurs to engage, explore investment prospects, share knowledge, and expand their professional networks. The event attracted over 140 participants, including IDI members, business partners, corporate entities, SMEs, oversea investors and distinguished guests.
Dr. Hor Sereyvath, Chairman of IDI and ID Capital Plc., emphasized, “The IDI Investment Roadshow is a pivotal platform for fostering collaboration and innovation among investors and entrepreneurs. We are excited to bring together industry leaders and visionaries to explore and capitalize on investment opportunities that can drive economic growth.”
Industry leaders presented various investment opportunities and business practices, including:
– Mr. Bin Socheat, Co-founder, President & CEO of Pymed Technologies, on advanced healthcare solutions
– Mr. Jerome Schokman, VP Sales and Business Development of Liberty EB-5, on investing in the United States.
– Mr. Charles Wong, Co-Founder & CEO of Tutor Impact UK and Shrewsbury International School Phnom Mr. Chhin Sophal, Chairman of Royal Trust Trading, on agricultural product trading
– Penh, on immigration and living in the UK.
– Mrs. In Lai Huot, Founder of Chey Sambo Cashew Nut Processing Handicraft, on supporting local women through cashew plantation and processing.
– Mr. Lay Kiry, Founder of Rean AI, on the impact of AI on business landscapes and its role in assisting businesses.

In a knowledge-sharing session, H.E. Khim Finan, Under Secretary of State, Ministry of Agriculture, shared industry insights, highlighting the challenges and opportunities in the agricultural sector and urging more investment in Cambodia’s agriculture.
In his closing remarks, H.E. Dr. Chhieng Vanmunin, Government’s Delegate, in charge as the Chief Executive of Khmer Enterprise, applauded IDI for its remarkable arrangement and efforts to bring together relevant ecosystem partners to exchange views, present projects, and make connections. He pledged that Khmer Enterprise will continue to support the upcoming series of IDI Investment Roadshows.
During the event, significant MOUs were signed, including partnerships with Khmer Enterprise, Liberty EB-5, PTM Travel and Tour, and Trigger Asset Management, highlighting the collaborative spirit and investment potential supporting business entrepreneurs, investors, SMEs, and corporate partners.
Stay tuned for more updates on the 3rd IDI Investment Roadshow, scheduled for July 2024, with a diversification of activities.
Let’s Invest Together to Develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDI: https://bit.ly/idinvestorsassociation

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *