423863318_415039444388555_4387147272631926449_n

សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Cambodia My 2nd Home (CM2H) “កម្ពុជាផ្ទះទី២របស់ខ្ញុំ”

[English Below] នៅថ្ងៃទី 29 ខែមករា ឆ្នាំ 2024 សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Cambodia My 2nd Home (CM2H) “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ
១- ស្ថាប័នទាំងពីរនឹងធ្វើការណែនាំអោយគ្នាទៅវិញទៅមកនូវអាជីវកម្មនានា ដែលនៅក្នុងនោះ IDI នឹងធ្វើការណែនាំអោយទៅ CM2H នូវវិនិយោគិនបរទេសដែលមានសក្តានុពល ដែលមានបំណងដាក់ពាក្យសុំកម្មវិធីសមាជិកភាពរបស់ CM2H ខណះពេលដែល CM2H នឹងធ្វើការណែនាំអោយទៅ IDI នូវវិនិយោគិនសក្តានុពល ដែលមានបំណងស្វែងរកគម្រោងវិនិយោគសក្តានុពល
២- CM2H នឹងតែងតាំង IDI/IDC ជាទីប្រឹក្សារបស់ខ្លួន ដើម្បីឆ្លើយតបនឹងការស្នើសុំព័ត៌មានអំពី អាជីវកម្ម និងវិនិយោគ ពីសមាជិករបស់ CM2H និង វិនិយោគិនសក្តានុពលនានា
៣- IDI និង CM2H នឹងសហការគ្នាក្នុងការរៀបចំព្រឹត្តិការណ៍អាជីវកម្ម ក្នងគោលបំណងដើម្បីផ្សព្វផ្សាយអោយគ្នាទៅវិញទៅមក នូវសេវាកម្ម និងបរិយាកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជា។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!



On January 29, 2024, Innovation and Development Investors Association “IDI” led by Dr. Hor Sereyvath, Chairman of the Board of Directors of “IDI” and ID Capital Plc. “IDC” has signed a Memorandum of Understanding (MoU) with Cambodia My 2nd Home (CM2H).
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals:
(a) Both entities shall exchange business referral where IDI will refer to CM2H potential foreign investors looking to apply for its membership program and CM2H will refer to IDI potential investors looking for potential investment project.
(b) CM2H shall appoint IDI and IDC as advisor to address investment and business inquiries from its members and potential investors.
(c) IDI and CM2H will collectively engage in various business events for the purpose of promoting each other’s services as well as investment and business climate in Cambodia.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *