274812513_128316446386471_5315394007214484322_n

សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital (IDC) ប្រកាសទទួលស្គាល់សមាជិក ១០១ រូប ជាផ្លូវការ

នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)និងជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ID Capital PLC (IDC) បានដឹក​នាំកិច្ចប្រជុំលើកទី ២ នៅសណ្ឋាគារ Hyatt Regency ដើម្បីប្រកាសទទួលស្គាល់សមាជិក ១០១ រូប ដែលជាម្ចាស់ក្រុមហ៊ុនជាង ២០០ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្លាយជាសមាជិកផ្លូវការរបស់សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បន្ទាប់ពីបានចុះបញ្ជីផ្លូវការនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះ ស្របនឹងការចុះកិច្ចព្រមព្រៀងវិនិយោគរួម ក្នុងក្រុមហ៊ុន ID Capital Plc ផងដែរ។
សមាជិក ១០១ រូប នៃសមាគម IDI និង​ ម្ចាស់ភាគហ៊ុន​នៃ ID Capital Plc ស្ម័គ្រចិត្តបណ្តាក់ទុនរួមគ្នាសហកាវិនិយោគប្រកបដោយឆន្ទៈខ្ពស់ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលពង្រឹង និងពង្រីក​សេដ្ឋកិច្ចចូលរួមអភិវឌ្ឍន៍កម្ពុជាយើងបន្ថែមទៀត ទោះបីក្នុងកាលៈទេសៈនៃការរីករាលដាលដោយជម្ងឺកូវីដ-១៩ ក៏ដោយ។
លោក ហោ សេរីវឌ្ឍន៍ ក៏ដូចជាសមាជិក IDI និង IDC មានជំនឿជឿជាក់ថា៖ ទោះក្នុងអំឡុងពេលកម្ពុជារងគ្រោះដោយសារជម្ងឺកូវីដ-១៩ ក្តី កម្ពុជានៅតែមានសក្តានុពល និងឱកាសជាច្រើន ដែលនេះជាហេតុនាំឲ្យសមាជិកទាំងអស់រួមគ្នាជាធ្លុងមួយ ប្រកបដោយភាពជឿជាក់ ដូចពាក្យខ្មែរបុរាណ្យពោលថា៖ ចង្កឹះមួយដើមអាចកាច់បាក់ ចង្កឹះមួយបាច់កាច់មិនបាក់។ គួរកត់សម្គាល់ផងដែរថា នាដើមខែកុម្ភៈ ឆ្នាំ២០២២ នេះ សមាជិក IDI & IDC បានរួមគ្នាធ្វើការវិនិយោគលើកទី ១ ក្នុងទំហំវិនិយោគជាង ១២ លានដុល្លារ នៅអាគារ Flatiron ដែលជាប្រភេទអាគារការិយាល័យកម្រិត A ស្ថិតកណ្តាលរាជធានីភ្នំពេញ អភិវឌ្ឍន៍ដោយ ក្រុមហ៊ុន Meridien International Holding ដែលជាគម្រោងទី ៣ នៅកម្ពុជា។
ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗចំនួន៣ គឺ អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *