សមាគម វិនិយោគិន នវានុវត្ត និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ប្រជុំលើកទី ៦ ផ្តោតលើការសហប្រតិបត្តិការជាមួយ CPALL , ការប្រកាសអំពី អនុវិស័យសម្រាប់វិនិយោគ , ការប្រកាសគម្រោងវិនិយោគទី២ ដែលបានអនុម័ត , ការប្រកាសគម្រោងវិនិយោគ ចំនួន៦ កំពុងសិក្សា និងការផ្តល់ការហ្វឹកហ្វឺនអំពីចំណេះដឹងហិរញ្ញវត្ថុ ។
នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២២ លោក ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)និងជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ID Capital Plc. (IDC) បានដឹកនាំកិច្ចប្រជុំលើកទី 5 នៅភោជ្ជនីយដ្ឋាន The Ming Palace ដែលជាទីតាំងរបស់សមាជិករបស់ IDI ។
ជាលទ្ធផល នៃកិច្ចប្រជុំ បានសម្រេចបានតាមគោលដៅ ដូចខាងក្រោម :
១ – ការប្រកាស ការសហការជាមួយ CPALL អំពី Retail and Agriculture Trading
២- បានកំណត់អនុវិស័យចំនួន ៧ ដើម្បី ផ្តោតការវិនិយោគ និងកំពុងពិចាណារបន្ថែម២ ទៀត។
៣- ការប្រកាសពីការសម្រេចលើគម្រោងទី២ ក្នុងវិស័យសេវាកម្ម បន្ទាប់ពីគម្រោងទី១បានវិនិយោគចំនួន ជាង ១៣លាន ដុល្លារ ។
៤- មានគម្រោងចំនួន ៦ ដែលកំពុងសិក្សា រួមមាន ៤ ជាសេវាកម្ម ១ ជាកសិកម្ម និង១ជាអចលនៈទ្រព្យ ។
៥- ការហ្វឹកហ្វឺន លើចំណេះដឹងហិរញ្ញវត្ថុសកល ដោយ សហការជាមួយ BICMARKET ។
ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។
ការជ្រើសយក នៅភោជ្ជនីយដ្ឋាន The Ming Palace ជាទីកន្លែងប្រជុំដោយសារសមាជិក IDI យើងមួយចំនួនជាវិនិយោគិន ក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ចនេះ ហើយក៏បានយកឱកាសនេះជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ការវិនិយោគក្នុងវិស័យនេះ ដែលជាវិស័យមានចំណាប់អារម្មណ៍មួយ។
Add a Comment