កិច្ចប្រជុំលើកទី៧ នៃសមាគម វិនិយោគិន នវានុវត្ត និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ផ្តោតលើការងារវិនិយោគ និងការនាំចេញ
នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២២ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ Serey Vath ប្រធានសមាគម IDI និងជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IDC បានដឹកនាំកិច្ចប្រជុំលើកទី ៧ នៅអគារពាណិជ្ជកម្ម Flatiron ដែលជាទីតាំងរបស់ការិយាល័យ IDI & IDC។
ជាលទ្ធផល នៃកិច្ចប្រជុំ សម្រេចបានតាមគោលដៅ ដូចខាងក្រោម :
១- ជំនួបជាមួយដៃគូពាណិជ្ជកម្ម និងសហការ :
– សមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់ខេត្តព្រះសីហនុ
– ជំនួបជាមួយលោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានកសិកម្មព្រែកលាប ដើម្បីពិភាក្សាលើកិច្ចការបច្ចេកទេសកសិកម្ម ។
– ជំនួបជាមួយ អគ្គកុងស៊ុលកិត្តិយស ប្រចាំភាគខាងលិច USA ដើម្បីសិក្សាលើការនាំចេញ ។
– ជំនួបជាមួយ ស្ថាបនិក DoubleDoors ជា real estate platform ពីសហរដ្ឋអាមេរិក សម្រាប់ទិញលក់ ។
– ជំនួបជាមួយ អគ្គនាយកសាលកវិទ្យាល័យ AUPP ដើម្បីសិក្សាស្វែងយល់ពីការរកការងារជូននិសិត្ស និងកិច្ចសហប្រតិបត្តិការ ។
– ជំនួបជាមួយ ក្រុមហ៊ុន JSProperty ជាក្រុមហ៊ុនចុះបញ្ជីផ្សារមូលប័ត្រ នៅកម្ពុជា ដើម្បីសហការវិនិយោគលើអចលនៈទ្រព្យ ។
– ជំនួបជាមួយ ក្រុមហ៊ុន Golden Equator របស់ Singapore ដើម្បីភាពជាដៃគូលើការវិនិយោគ ជាទម្រង់ហរិញ្ញវត្ថុ ។
២- បច្ចុប្បន្តភាពការពិភាក្សាការងារវិនិយោគជាមួយ CPALL
៣- ប្រកាសពី ឱកាសនៃការនាំចេញកសិផលទៅ USA
៤- ការប្រកាសពីគម្រោងកំពុងសិក្សា ចំនួន ៥ រួមមាន ៣ ជាសេវាកម្ម ១ ជាកសិកម្ម និង១ជាអចលនៈទ្រព្យ ។
៥- ការចែករំលែកចំណេះដឹង ស្តីពី ប្រសិទ្ធិភាពនៃការវិនិយោគ ។
៦- ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច នយោបាយ និងហិរញ្ញវត្ថុសកល ដែលអាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា។
ជាគោលដៅ IDI & IDC ដែលមានសមាជិកចំនួន 101 រូប ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។
Add a Comment