[English Below]
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបគណៈប្រតិភូវិនិយោគិន និងពាណិជ្ជករ សហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំ IDI & IDC លើប្រធានបទលើការនាំចេញផលិតផលចំណីអាហារទៅសហរដ្ឋអាមេរិក
កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងថ្នាក់ដឹកនាំក្រសួង បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ និងគណៈប្រតិភូធុរៈកិច្ច និងអ្នកជំនាញនាំចេញ-នាំចូល របស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយ ឯកឧត្តម ហួត គឹមឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ុិច រដ្ឋកាលីហ្វរ័នីយ៉ា សហរដ្ឋអាមេរិក។
ក្នុងជំនួបនេះ គណៈប្រតិភូបានលើកឡើង អំពីសារសំខាន់នៃការស្វែងយល់អំពីនីតិវិធី និងឱកាសនាំចេញផលិតផលកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក។ គណៈប្រតិភូធុរ:កិច្ច និងអ្នកជំនាញ រួមមាន ទីប្រឹក្សាពាណិជ្ជកម្មកំពង់ផែ, អ្នកឯកទេសឯកសារបែបបទគយ, បច្ចេកទេសស្តង់ដាវេចខ្ចប់, ទីផ្សារនិងផ្សព្វផ្សាយ, ការគ្រប់គ្រងស្តុក, ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនបញ្ជាទិញ។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ ចំពោះប្រតិភូ និងគាំទ្រការនាំចេញទៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏ជុំរុុញឲ្យមានការនាំចេញផលិតផលសម្រេច ជាងការនាំចេញវត្ថុធាតុដើមមិនទាន់កែច្នៃ។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា “យើងបាននាំចេញទៅផលិតផលសម្រេចទៅទីផ្សារប្រទេសចិនដោយជោគជ័យ ដោយឆ្លងកាត់ការត្រួតពិនិត្យ SPS និង ស្តង់ដារ។ ក្រសួងកំពុងធ្វើការងារបន្ថែមលើការចុះ អនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Alibaba ដើម្បីដាក់ផលិតផលកម្ពុជានៅលើ E-Commerce Platform”។ បន្ថែមលើនេះ ឯកឧត្តមបានចែករំលែកពីការងារបច្ចេកទេសផ្សេងៗក្នុងការនាំចេញស្វាយ និងអង្ករកម្ពុជាទៅទីផ្សារក្រៅប្រទេសផងដែរ។
គួររំលឹកផងដែរថា សមាគម IDI និងក្រុមហ៊ុន ID Capital Plc សហការជាមួយ សហគ្រិនខ្មែរ Khmer Enterprise, AmCham Cambodia បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «ការនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក» កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ភ្នំពេញ ។
ក្រុមហ៊ុន ID Capital Plc. នឹងដើរតួជាការិយាល័យតំណាងឲ្យក្រុមការងារបច្ចេកទេស ប្រឹក្សាយោលប់ លើបច្ចេកទេសនាំចេញទៅកាន់សហរដ្ឋអាមេរិក។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
H.E. Mr. PAN Sorasak, Cambodia’s Minister for Commerce, held a discussion with the US delegates and IDI & IDC
On December 5th, 2022, at the Ministry of Commerce, H.E. PAN Sorasak, Minister for Commerce and key officials of the Ministry held a discussion with IDI’s Chairman Dr. Hor Sereyvath and a group of business delegates specializing in US Import and Export led by H.E. Huot Kim Chha, Honorary Consul General of Cambodia in Long Beach, California, USA.
During the meeting, the delegation members discussed the importance of understanding the procedures and opportunities for exporting Cambodian products to the United States. Members of the delegation include port development consultants, customs documentation specialists, standardization techniques, merchandising, packaging, marketing and advertising, inventory management, shipping companies and purchasing companies.
H.E. Minister welcomed the delegation and supported food exports to the United States. He urged the export of finished products rather than unprocessed raw materials.
“We have successfully exported finished products to the Chinese market through SPS inspections and standards,” shared the Minister. “The ministry is working on a memorandum of understanding with Alibaba to put Cambodian products on the E-Commerce Platform.” H.E. added. In addition, the Minister also shared the technical obstacles in the export of Cambodian mangoes and rice to foreign markets.
IDI and ID Capital Plc in collaboration with សហគ្រិនខ្មែរ Khmer Enterprise, AmCham Cambodia organized a seminar on “Food Export to the US” on December 3. 2022 at Sokha Hotel, Phnom Penh.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Add a Comment