348915822_241567271847219_6645279046428123108_n

សមាគម IDI ចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន Amara Capital

[English Below] សមាគម IDI ចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុន Amara Capital
នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និងលោក ឧកញ៉ា លឹម សុជាតិ អនុប្រធានក្រុមប្រឹក្សាភិបាល និងសហការី បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Amara Capital Plc. តំណាងដោយ លោក តាំង លីមឈួង នាយកប្រតិបតិ្តវិនិយោគ ព្រមទាំងសហការី។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរនឹងបង្កើតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ឱកាសអាជីវកម្មតាមរយៈមូលធនហិរញ្ញវត្ថុដល់សមាជិក IDI និងសាជីវកម្មដៃគូរបស់ IDI/IDC ទាំងអស់។ ទន្ទឹមនឹងនេះ ស្ថាប័នទាំងពីរក៏នឹងសហការគ្នាក្នុងការស្វែងរកឱកាសលើគម្រោងវិនិយោគសក្ដានុពល ដើម្បីចូលរួមលើកស្ទួយវិស័យសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
អំពី Amara Capital Plc.
Amara Capital Plc. គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលទទួលបានអាជ្ញាប័ណ្ណពីនិយតករមូលបត្រកម្ពុជា ដើម្បីបង្កើត និងគ្រប់គ្រងមូលនិធិសាធារណៈ មូលនិធិឯកជន ការវិនិយោគលើអចលនទ្រព្យ មូលនិធិសាធារណៈ និងឯកជន តាមរយៈទម្រង់ឌីជីថល ឬអេឡិចត្រូនិកផ្សេងទៀត និងធ្វើអាជីវកម្មប្រមូលមូលនិធិនៅក្នុងទម្រង់នៃអន្តរការីរវាងក្រុមហ៊ុនផ្តល់មូលបត្រ និងវិនិយោគិន។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
The Signing of the Memorandum of Understanding between IDI and Amara Capital
On Wednesday, May 24th, 2023, Innovation and Development Investors Associations “IDI” presided over by Dr. Hor Sereyvath, Chairman of the Board of Directors Oknha Lim Socheat, Vice-Chairman of the Board of Directors, and colleagues signed a Memorandum of Understanding with Amara Capital Plc. represented by Mr. Tang Lim Chhoung, Head of Investment, and colleagues.
Through this Memorandum of Understanding, the two institutions will establish strategic cooperation to promote business opportunities through financial support to IDI members and IDI / IDC business partners. At the same time, the two institutions will also cooperate in seeking opportunities on potential investment projects to the promote investment climate of the Kingdom of Cambodia.
About Amara Capital Plc.
Amara Capital Plc. is a fund management company licensed by the Securities and Exchange Regulator of Cambodia to establish and manage public funds, private funds, real estate investment trusts, public and private funds, via digital or other electronic forms, and carry out crowdfunding business in the form of an intermediary between securities offering companies and investors.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *