351792761_245310014858052_5725827170300045375_n

សមាគម IDI និងក្រុមហ៊ុន IDC បើកកិច្ចពិភាក្សាជាមួយធនាគារ Prince លើការផ្តល់សេវាកម្មហិរញ្ញវត្ដុ

សមាគម IDI និងក្រុមហ៊ុន IDC បើកកិច្ចពិភាក្សាជាមួយធនាគារ Prince លើការផ្តល់សេវាកម្មហិរញ្ញវត្ដុ
នៅថ្ងៃច័ន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. (IDC) តំណាងដោយ លោក ចាប សុភ័គ អគ្គលេខាធិការ និងជាប្រធាននាយកប្រតិបតិ្ត IDC ព្រមទាំងសហការី បានបើកកិច្ចពិភាក្សាជាមួយធនាគារ Prince Bank Plc. តំណាងដោយ លោក Looi Kok Soon អនុប្រធាននាយកប្រតិបត្តិ ព្រមទាំងសហការី ដើម្បីពិភាក្សាលទ្ធភាពនៃកិច្ចសហការគ្នាលើសេវាកម្មហរិញវត្ថុសម្រាប់ សមាជិក IDI និងគម្រោងវិនិយោគរបស់ IDC។
ក្នុងជំនួបនេះ ស្ថាប័នទាំងពីរបានធ្វើការស្វែងយល់ពីគ្នា និងពិភាក្សាអំពីសេវាកម្មធនាគាររបស់ Prince ដែលអាចឆ្លើយតបនឹងតម្រូវការរបស់សមាជិកសមាគម IDI។ ជាងនេះទៅទៀត គូភាគីក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការចូលរួមរបស់ធនាគារ Prince ក្នុងគម្រោងវិនិយោគនានារបស់ IDC។ ជាលទ្ធផល ភាគីជំនួបនឹងសិក្សាលម្អិតបន្ថែម ដែលនឹងអាចឈានទៅដល់ការចុះអនុស្សារណៈយោគយល់ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ។
អំពី Prince Bank
Prince Bank Plc. (ធនាគារ ព្រីនស៍ ម.ក) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ។ ធនាគារ ព្រីនស៍ ម.ក នឹងផ្តល់ជូននូវសេវាដូចជា៖ គណនីចរន្ត និងគណនីប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ ឥណទានគេហដ្ឋាន ឥណទានបុគ្គល ឥណទានអាជីវកម្ម និងឥណទានវិបារូបរ៍។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
IDI and IDC Held Talk with Prince Bank on Financial Services
On Monday, June 05, 2023, the Innovation and Development Investors Association (IDI) and ID Capital Plc. (IDC) represented by Mr. Chap Sopheak, Secretary General and CEO of IDC, met with Prince Bank Plc. represented by Mr. Looi Kok Soon, Deputy CEO and colleague to discuss the extension of Prince’s financial services to IDI members and IDC’s investment projects.
During the meeting, the two firms explored Prince’s banking services that could potentially address the needs of IDI members. Additionally, the parties also discussed the possibility of Prince Bank’s financial participation in IDC investment projects. As a result, the parties will study in deeper details, which might lead to the signing of a Memorandum of Understanding to formalize the collaboration.
About Prince Bank
Prince Bank Plc. started its business operations in 2015 as a private microfinance institution under the former name “Prince Finance Plc.” and was transformed into a commercial bank. The Bank offers products such as current and savings accounts, term deposits, home loans, personal loans, business loans, and overdraft facilities.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *