[English Below]
សមាគម IDI ផ្តល់បទសម្ភាសដល់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចមកពីប្រទេសប៉ូឡូញ
នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល របស់ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និង ក្រុមហ៊ុន ID Capital Plc. “IDC” បានផ្តល់បទសម្ភាសមួយដល់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចរបស់ប្រទេសប៉ូឡូញ “SGH Warsaw School of Economics” តំណាងដោយលោកស្រីបណ្ឌិត Joanna Stryjek។ បទសម្ភាសនេះធ្វើឡើងក្រោមគម្រោងស្រាវជ្រាវទីផ្សារបរទេសដែលទទួលបានការគាំទ្រពីមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ប៉ូឡូញ សហការជាមួយការិយាល័យ Marshal នៃ Mazovia និងផ្សារហ៊ុន Warsaw និងមានគោលបំណងជួយសហគ្រិនប៉ូឡូញក្នុងការស្វែងរកទីផ្សារក្រៅប្រទេសសម្រាប់ពង្រីកសកម្មភាពអាជីវកម្ម តាមរយៈការសិក្សាពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមនានានៃការបង្កើតក្រុមហ៊ុន ឬការពង្រីកសាខារបស់ខ្លួននៅក្នុងទីផ្សារបរទេសដូចជាកម្ពុជា។
នៅក្នុងបទសម្ភាសនេះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានពន្យល់លម្អិតពីប្រធានបទមួយចំនួនដូចជាបរិយាកាសវិនិយោគនៅកម្ពុជា វិស័យអាទិភាពដែលគួរផ្តោតការវិនិយោគ ការវិនិយោគដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ធនធានសំខាន់នៃប្រព័ន្ធអេកូឡូស៊ីសហគ្រិន ក៏ដូចជាវប្បធម៌អាជីវកម្មរបស់កម្ពុជា។
សូមបញ្ជាក់ថា បទសម្ភាសនេះត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលដោយ លោក សរ សារិន អគ្គកុងស៊ុលកិត្តិយសប៉ូឡូញ ប្រចាំនៅកម្ពុជា ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ ក៏ដូចជាទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា ពីសំណាក់អ្នកវិនិយោគិនប៉ូឡូញ។
ចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!
IDI Participated in the Interview with the Economic Research Institute from Poland
On Tuesday, July 18, 2023, Dr. Hor Sereyvath, Chairman of the Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” responded in an interview by the Polish Economic Research Institute “SGH Warsaw School of Economics” represented by Dr. Joanna Stryjek. The interview was conducted under a grant awarded by the Polish National Centre for Research and Development in collaboration with the Marshal Office of Mazovia and the Warsaw Stock Exchange with the objective to assist Polish entrepreneurs in finding overseas markets for business expansion, through a study on the advantages and challenges of setting up a company or expanding its branches in foreign markets such as Cambodia.
During the interview, Dr. Hor Sereyvath explained in details regarding the investment climate, priority sectors for investment focus, investment for sustainable development, resources that are vital to the Cambodian entrepreneurial ecosystem, as well as the business culture of Cambodia.
The interview took place under the facilitation of Mr. Sor Sarin, Honorary Consul of Poland in Cambodia with the intention to promote and draw attention of Polish entrepreneurs into investing in Cambodia.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub
Add a Comment