364033171_313585861200581_1350046474132087853_n

ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI និងសមាគមស្វាយចន្ទីកម្ពុជា

[English Below] ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI និងសមាគមស្វាយចន្ទីកម្ពុជា
នាថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ IDI និងក្រុមហ៊ុន ID Capital Plc. “IDC” បានចុះអនុស្សរណៈយោគយល់ជាមួយសមាគមស្វាយចន្ទីកម្ពុជា “CAC” ដឹកនាំដោយ លោក អួន ស៊ីឡុត ប្រធានសមាគម ព្រមទាំងសហការី ដើម្បីជួយជំរុញលើកស្ទួយវិស័យស្វាយចន្ទី និងសិប្បកម្ម កែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេស ។
តាមរយៈអនុស្សរណៈយោគយល់នេះ សមាគមទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ (១) ដើរតួនាទីជាកន្លែងទំនាក់ទំនងសម្រាប់អ្នកវិនិយោគលើវិស័យស្វាយចន្ទី (២) ការបង្កើតកិច្ចសហប្រតិបត្តិការរវាង CAC និង IDI ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងវិស័យគ្រាប់ស្វាយចន្ទី (៣) សហការជាមួយ IDI ក្នុងការជួយសិប្បកម្ម/រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីអាចប្រមូលមូលនិធិសម្រាប់ការបង្កើនសមត្ថភាពផលិតកម្ម (៤) ស្វែងរកទីផ្សារថ្មីសម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជា ក្រៅពីវៀតណាម។
អំពីសមាគមស្វាយចន្ទីកម្ពុជា
CAC បានប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយកសិករដោយគាំទ្រពួកគេជាមួយនឹងជំនួយបច្ចេកទេស និងភ្ជាប់ ទៅកាន់អ្នកនាំចេញ។ ទន្ទឹមនឹងការផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស ភស្តុភារដល់កសិករ និងអ្នកនាំចេញ CAC បានពង្រីកតួនាទីរបស់ខ្លួន ដោយរួមបញ្ចូលទាំងការជំរុញការអភិវឌ្ឍសិប្បកម្ម/រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
The Signing ceremony of the Memorandum of Understanding between IDI and CAC
On Tuesday, August 01, 2023, Innovation and Development Investors Association “IDI” led by Dr. Hor Sereyvath, Chairman of the Board of Directors of IDI and ID Capital Plc. “IDC” has signed a Memorandum of Understanding with Cashew nut Association of Cambodia “CAC” led by Mr. Uon Silot, Country Director and colleagues to help promote the cashew sector and cashew nut processors in order for them to export to overseas markets.
Through this Memorandum of Understanding, the two associations aim to collaborate closely to achieve the common goals of (1) Acting as a point of contact for investors on the cashew nut sector (2) Establishing a cooperation between CAC and IDI to attract investors in the cashew nut sector (3) Collaborating with IDI in helping cashew nut processing handicrafts/factories to be able to raise fund for the upscaling of the production capacity (4) Finding new markets for Cambodia cashew nuts besides Vietnam.
About CAC
CAC was committed to working with farmers by supporting them with technical assistance and connecting them to exporters. Along with offering technical and logistical support to farmers and exporters, CAC has extended its roles to include bolstering the development of local cashew nut processors.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉 Official Channel https://t.me/idinvestors
👉 Public Group: https://t.me/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *