[English Below]
ថ្ងៃទី៤ នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក
“សិក្ខាសាលាអប់រំស្តីពីបែបបទគយក្នុងការនាំចូល តួនាទីនៃទីភ្នាក់ងាររដ្ឋបាលចំណីអាហារនិងឱសថ (FDA) ស្តង់ដារគ្រប់គ្រងនិងច្បាប់សុវត្ថិភាពចំណីអាហារ សេវាគ្រប់គ្រងភស្តុភារកម្មរួម និងការធ្វើពាណិជ្ជកម្មជាមួយម៉ាកយីហោសហរដ្ឋអាមេរិក (Franchise)។”
នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI និង IDC បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសិក្ខាសាលាអប់រំមួយដើម្បីផ្តល់នូវចំនេះដឹងអនុវត្តបន្ថែមអោយកាន់តែច្បាស់លាស់ក្នុងការយកទំនិញមកលក់នៅសហរដ្ឋអាមេរិកដែលរួមមាន បែបបទគយក្នុងការនាំចូលទំនិញ តួនាទីនៃទីភ្នាក់ងាររដ្ឋបាលចំណីអាហារនិងឪសថ (FDA) ស្តង់ដារនៃការគ្រប់គ្រងនិងច្បាប់សុវត្ថិភាពចំណីអាហារ ការស្វែងរកសេវាកម្មនិងដំណោះស្រាយក្នុងការគ្រប់គ្រងភស្តុភារកម្មរួម និង ការធ្វើពាណិជ្ជកម្មជាមួយ រឺទិញយកម៉ាកយីហោណាមួយ (Franchise) ពីសហរដ្ឋអាមេរិក។
អំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងឡុងប៊ិច ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital Plc) សហគ្រិនខ្មែរ (Khmer Enterprise) និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) កំពុងរៀបចំដំណើរទស្សនកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី៧ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងធុរកិច្ចកម្ពុជានៅទីក្រុងឡុងប៊ិចដែលជាព្រឹត្តិការណ៍ដ៏ធំមួយធ្វើឡើងក្រោមអធិបតីភាពតំណាងពីសាលាក្រុងឡុងប៊ិច និងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនសហរដ្ឋអាមេរិកមកពីរដ្ឋផ្សេងៗដែលរួមមានអ្នកបញ្ជាទិញ និងឈ្មួញកណ្តាលផងដែរ។ ក្រៅពីការចូលរួមតាំងពិព័រណ៍ គណៈប្រតិភូនឹងទៅទស្សនាកំពង់ផែឡុងប៊ិច និងចូលរួមសិក្ខាសាលាស្តីពីតម្រូវការមូលដ្ឋានពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម និងចំណីអាហារពីកម្ពុជាទៅសហរដ្ឋអាមេរិក។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា
Day 4: The Cambodia Delegation Visit to the United States
“Educational Workshop on Customs Procedures for Imports, Food and Drug Administration (FDA), Food Safety Rules and Regulations, Total Logistics Management Services and Trading Opportunity with US Franchises”
On Saturday, November 11, 2023, the Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” led by Dr. Hor Sereyvath, Chairman of IDI and IDC, had arranged an educational workshop for Cambodian delegates to provide them an in-depth practical knowledge on how to bring products enter the United States, including customs procedures for importing goods, the role of the Food and Drug Administration (FDA), standards and regulations of food safety, services and solutions of total logistics management and how to trade with or source any franchises from the United States.
About the visit of the Cambodian delegation to the United States
In collaboration with the Honorary Consulate General of Cambodia in Long Beach, ID Capital, Khmer Enterprise, and the American Chamber of Commerce in Cambodia (AmCham). IDI is organizing a visit for Cambodian delegates to the United States from 07 to 13 November 2023 to participate in the Cambodia Business Expo and Trade Event in Long Beach presided by representatives from Long Beach City Hall and the United States Department of Commerce. The program aims to build a key connection between Cambodian businesses and US businesses from different states, including buyers and brokers. In addition, the delegates will also visit the port of Long Beach and attend educational workshops on basic needs related to the exportation of agricultural and food products from Cambodia to the United States.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub
Add a Comment