[English Below]
ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី
នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី (CNS) ដឹកនាំដោយ លោក ថៃ ញ៉ា នាយកប្រតិបត្តិ។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ
1. ការជួយគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងទីផ្សារមូលធន ដោយរាប់បញ្ចូលផងដែរនូវការផ្តល់ហិរញ្ញប្បទានជាលក្ខណៈឯកជន (មូលធន ឬបំណុល) IPO ការចេញសញ្ញាប័ណ្ណ។ល។
2. ការផ្លាស់ប្តូររវាងភាគីទាំងពីរ នូវការណែនាំអតិថិជន ឬដៃគូអាជីវកម្មដែលមានសក្តានុពល
3. ការផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹងរវាង CNS និង IDI ដើម្បីជាផលប្រយោជន៍របស់ភាគីទាំងពីរ និងការអភិវឌ្ឍទីផ្សារមូលធនឯកជន និងសាធារណៈនៅកម្ពុជា
4. សហការរៀបចំព្រឹត្តិការណ៍ធុរកិច្ច/ទីផ្សារ ដើម្បីផ្សព្វផ្សាយម៉ាកយីហោរបស់ភាគីទាំងពីរ ដោយរាប់បញ្ចូលផងដែរនូវ វេទិកាធុរកិច្ច សិក្ខាសាលាអប់រំ ការភ្ជាប់បណ្តាញរវាងអ្នកវិនិយោគ។ល។
អំពី កាណា ស៊ីឃ្យួរឹធី (CNS)
កាណា ស៊ីឃ្យួរឹធី ទទួលបានអាជ្ញាប័ណ្ណធានាទិញដោយ និយ័តករមូលបត្រកម្ពុជា (SERC) នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១០ ហើយក៏ត្រូវបានទទួលស្គាល់ដោយនិយ័តករមូលប័ត្រកម្ពុជា ជាអ្នកតំណាងប័ណ្ណបំណុលនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ ដែលអាចឱ្យ កាណា ស៊ីឃ្យួរឹធី ផ្តល់ជូនអតិថិជនទាំងបុគ្គល និងសាជីវកម្មនូវសេវាកម្មដ៏ធំទូលាយមួយនៅលើ ទីផ្សារភាគហ៊ុនកម្ពុជា រួមមាន៖ ធានាទិញមូលបត្រ ប្រឹក្សាវិនិយោគ ឈ្មួញកណ្តាល តំណាងម្ចាស់បំណុល ហិរញ្ញវត្ថុសាជីវកម្ម។ល។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
The Signing ceremony of the Memorandum of Understanding between IDI, IDC and Cana Securities
On Friday, November 24, 2023, the Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” led by Dr. Hor Sereyvath, Chairman of the Board of Directors, signed a Memorandum of Understanding with Cana Securities Ltd., led by Mr. Thai Nha, Chief Executive Officer.
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals:
1. Supporting each other on matters related to capital market, including but not limited to private financing (equity or debt), IPO, bond issuance, etc.
2. Exchange of potential business referrals of respective clients or business partners between the two Parties.
3. Exchange of information and knowledge between CNS and IDI for the benefit of both parties and the development of the private and public capital market of Cambodia.
4. Co-conducting business/marketing events to promote the Parties’ brands. Such activities include but not limited to business forums, educational seminars/webinars, investor networking, etc.
About Cana Securities Ltd.(CNS)
CNS was granted an underwriting license by Securities and Exchange Regulator of Cambodia (SERC) on October 20th, 2010, and was accredited by the same authorities as the Bondholder Representative on 21 July 2022. This makes it possible for CNS to offer both individual and corporate clients a wide range of services on the Cambodian stock market, including underwriting, investment advisory, brokerage, bondholder representative, corporate finance, and so on.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub
Add a Comment