411520860_391270960098737_3849819189151340346_n

កិច្ចប្រជុំពិភាក្សាជាមួយគម្រោងកម្មវិធីជំនួយ​​​អភិវឌ្ឍន៍អូស្ត្រាលីនៅកម្ពុជាហៅកាត់ថា CAPRED

[English Below]

កិច្ចប្រជុំពិភាក្សាជាមួយគម្រោងកម្មវិធីជំនួយអភិវឌ្ឍន៍អូស្រ្តាលីនៅកម្ពុជាហៅកាត់ថា CAPRED
នាថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ចាប សុភ័គ អគ្គលេខាធិការ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ID Capital Plc. “IDC” បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងគម្រោងកម្មវិធីជំនួយអភិវឌ្ឍន៍អូស្រ្តាលីនៅកម្ពុជាហៅកាត់ថា CAPRED។
ក្នុងជំនួបនេះ ភាគីទាំងពីរបានធ្វើបទបង្ហាញដើម្បីស្វែងយល់អំពីស្ថាប័នសាមីរៀងៗខ្លួន និងពិភាក្សាស្វែងរកឱកាសដើម្បីបង្កើតនូវកិច្ចសហការគន្លឹះមួយក្នុងការផ្តល់នូវកិច្ចគាំទ្រការវិនិយោគនិងការអភិវឌ្ឍន៍ដល់កសិករ ក្រុមហ៊ុនកសិកម្ម និងក្រុមហ៊ុនកែច្នៃផលិតផលកសិកម្មនៅកម្ពុជាដើម្បីជំរុញនូវផលិតភាព កាត់បន្ថយថ្លៃដើម ជាពិសេសធ្វើយ៉ាងណាពង្រឹងនូវគុណភាពស្តង់ដាដាំដុះ និងកែច្នៃអោយឆ្លើយតបទៅតាមតម្រូវការរបស់ទីផ្សារក្នុងស្រុក និងនាំចេញ។ ជំហានបន្ទាប់ភាគីទាំងពីរនឹងបន្តកិច្ចពិភាក្សាបច្ចេកទេសបន្ថែមទៀតដើម្បីកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការ មុននឹងឈានទៅដល់ការអនុវត្តន៍ការងាររួមគ្នានាពេលខាងមុខ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!

Meeting Between IDI/ IDC and Cambodia Australia Partnership for Resilient Economic Development (CAPRED)
On Thursday 21 December 2023, Mr. Chap Sopheak, Secretary General of the Innovation and Development Investors Association “IDI” and Chief Executive Officer of ID Capital Plc. “IDC” conducted a meeting with representatives of the Cambodia Australia Partnership for Resilient Economic Development (CAPRED).
During the meeting, both parties introduced their profiles and key activities to each other to find out about collaboration opportunities in providing investment and technical supports to farmers, agricultural SMEs, and agricultural processors in Cambodia to boost productivity, reduces costs, and especially discussed on how to develop and strengthen quality standards of cultivation and processing to meet the requirements of domestic and export markets. However, both parties will continue further talk on technical aspects to determine the scope of collaboration in order to reach to the joint implementation in the future.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *