301807279_184165967475905_5463920381918020583_n

ជំនួបពិភាក្សាការងារ រវាង IDI និង IDC ជាមួយ ផ្សារមូលបត្រកម្ពុជា

នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២​ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ Serey Vath ប្រធានក្រុមប្រឹក្សាភិបាល IDI-IDC បានទទួលជួប ឯកឧត្តម ហុង សុខហួរ Hong Sok-Hour Sok-Hour Hong ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក ផ្សារមូលបត្រកម្ពុជា CSX និងថ្នាក់ដឹកនាំ ពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគរួម និងផ្សារមូលបត្រ នៅការិយល័យរបស់ក្រុមហ៊ុន អាយឌី​ ឃែភីថល ភីអិលសុី។

នៅជំនួបប្រជុំបានធ្វើបទបង្ហាញ​ ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ជាពិសេសឱកាសនៃការវិនិយោគ និងចុះបញ្ជីចូលក្នុងផ្សារមូលបត្រ ដើម្បីជួញដូរភាគហ៊ុន និងប័ណ្ណបំណុល ។ IDI-IDC ក៏បានបង្ហាញពីការប្រតិបត្តិរបស់ខ្លួន ដែលជាបណ្តុំវិនិយោគិន មកពីគ្រប់វិស័យអាជីវកម្ម និងមានក្រុមហ៊ុនចំណុះចំនួនជាង ១០០​ ក្រុមហ៊ុន រួមទាំងទម្រង់នៃការវិនិយោគរបស់ IDI-IDC ដែលផ្តោតលើវិស័យធំៗចំនួន ៣ រួមមាន អចលនទ្រព្យ កសិកម្ម និងសេវាកម្ម គឺសុទ្ធតែអាចឈានចូលក្នុងផ្សារមូលបត្រនាពេលខាងមុខ ។
Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *