ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ (MOU)
នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ មានពិធីចុះហត្ថលេខា រវាង សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ដែលភាគីខាង IDI មាន លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគម IDI និង ក្រុមហ៊ុន ID Capital Plc. រីឯភាគីខាង មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច(BDC) មាន ឯកឧត្តម អ៉ឹម សុខធី ជានាយកប្រតិបត្តិ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅ មជ្ឈមណ្ឌល អភិវឌ្ឍន៍ធុរកិច្ច (BDC) ។
– ភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់ជំនាញ និង សេវាកម្មប្រកបដោយគុណភាព ភាពច្នៃប្រឌិត និង នវានុវត្តន៍ ដើម្បីចូលររួមអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចកម្ពុជា។
– សម្របសម្រួល និង តភ្ជាប់បណ្តាញជាមួយអ្នកវិនិយោគិនជាតិនិង អន្តរជាតិ និង អ្នកជំនាញធុរកិច្ច។
– រៀបចំសិក្ខាសាលាបណ្តុះបណ្តាល សិក្ខាសាលាពិគ្រោះយោបល់ ការផ្គូរផ្គងធុរកិច្ច ពិព័រណ៍ និង សកម្មភាពផ្តួចផ្តើមនានាក្នុងគោលបំណងចូលរួមលើកកម្ពស់សកម្មភាពធុរកិច្ចកម្ពុជា។
– ផ្តល់កិច្ចសហប្រតិបត្តិការផ្សេងទៀតតាមការព្រមព្រៀងរបស់ភាគីទាំងពីរ។
Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
– 👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
– 👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
– 👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
– 👉 Facebook Page: https://fb.me/idinvestorshub
– 👉 LinkedIn: https://bit.ly/idclinkedin
– 👉 Website IDI: https://bit.ly/idinvestorsassociation
Add a Comment