ពិធី បង្ហាញឱកាសវិនិយោគ លើកទី៣ របស់សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ដែលជាជំនួបរវាងវិនិយោគិន ពាណិជ្ជករ ទាំងក្នុង និងក្រៅប្រទេស ប្រមាណ 180 នាក់ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍ធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ការស្វែងរកទុនវិនិយោគ ការស្វែងយល់ឱកាសវិនិយោគ និងការទទួលបានចំណេះដឹង ។
ពិធីត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគម IDI និង ក្រុមហ៊ុន IDC និងផ្តល់ជាកិត្តិយសចូលរួម ពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង និយ័តករមូលបត្រកម្ពុជា ។
ការចែករំលែកប្រធានបទសំខាន់ជារួម នៃកម្មវិធី មានដូចជា៖
១- ការប្រគល់ទទួល អាជ្ញាបណ្ណ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ, ការអនុញ្ញាតក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង និងការអនុញ្ញាតក្រុមហ៊ុនអភិបាលមូលនិធិជូនដល់ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក ពី SERC
២- ការចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ(MOU) ជាមួយ ស្ថាប័នចំនួនបី រួមមាន Propnex, , មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) និង សមាគមឈ្មួញជើងសារឧបករណ៍និស្សន្ទ៍កម្ពុជា(DBAC) ។
៣- ការធ្វើបទបង្ហាញ អំពី អាជីវកម្មគម្រោងវិនិយោគរួម និង ការបង្កើតនិងការចុះបញ្ជីមូលនិធិនៃគម្រោងវិនិយោគរួម របស់ និយ័តករមូលបត្រកម្ពុជា ។
៤- ការបង្ហាញពី ការយល់ដឹងអំពី ESG និងអត្ថប្រយោជន៍ សម្រាប់ការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
៥- របៀបដាក់ពាក្យសុំ ISO22000, HACCP & GMP
៦- គម្រោងបង្កើត“ មូលនិធិកសិកម្ម ” របស់ ID Capital Plc.
៧- ឳកាសវិនិយោគលើដំណាំកាហ្វេ
៨- ឳកាសវិនិយោគលើដំណាំម្ទេស
៩- Smart Contract and Agriculture Supply Chain
១០- ការចែករំលែកបទពិសោធន៍ក្រុមហ៊ុន Madcash របស់ប្រទេស ម៉ាឡេស៊ី ដែលផ្តល់ដើមទុនទៅឲ្យសហគ្រិនជាស្ត្រី ។
១១- ទស្សនៈវិស័យ ឧបករណ៍និស្សន្ទសម្រាប់វិនិយោគិនសម័យឌីជីថល
គួរបញ្ជាក់ផងដែរ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ បានរៀបចំឲ្យមាន កម្មវិធី បង្ហាញឱកាសវិនិយោគ រៀងរាល់ ២ខែម្តង ដោយផ្តោតលើសកម្មភាព និង ឱកាសជាអត្ថប្រយោជន៍ ចំនួន៤ សម្រាប់សមាជិក សមាគមផ្ទាល់ និង វិនិយោគិន ដែលបានចូលរួមពិធី រួមមាន ៖ ឳកាសវិនិយោគ ការចែករំលែកអាជីវកម្ម ការចែករំលែកនូវចំណេះដឹង ឳកាសបង្កើតបណ្តាញទំនាក់ទំនង ។
សូមស្វាគមន៍ ដល់អ្នកវិនិយោគ និងពាណិជ្ជករទាំងអស់ចូលរួម កម្មវិធី បង្ហាញឱកាសវិនិយោគ របស់ សមាគម IDI ដើម្បី ទទួលបានឱកាស បង្កើនទំនាក់ទំនង ,បង្កើនចំណេះដឹង ,អាចមានឱកាសទទួលបានដើមទុនវិនិយោគ ។
Held on July 30, 2024, at the Business Development Center of the Ministry of Economy and Finance, the 3rd “IDI Investment Roadshow” of the Innovation and Development Investors Association (IDI), which gathers approximately 180 domestic and international investors and entrepreneurs, aims to foster networking, investment opportunities, and knowledge.
The event was presided over by His Excellency Sou Socheat, the Delegate of the Royal Government in charge as the Director General of the Securities and Exchange Regulator of Cambodia, and Dr. Hor Sereyvath, Chairman of the Board of Directors of IDI and IDC. The event was also honored by the participation of leaders from the Ministry of Economy and Finance, the Ministry of Social Affairs Veterans and Youth Rehabilitation, and the Securities and Exchange Regulator of Cambodia.
The key topics shared during the event include:
1. The hand-over of licenses for Fund Administrator, Fund Distributor & Fund Management to ID Capital Plc. by SERC.
2. Signing a Memorandum of Understanding (MOU) with three entities, including Propnex, Business Development Center (BDC) and Derivatives Brokers Association in Cambodia (DBAC).
3. Presentation of “What is Collective Investment Scheme (CIS)” and “Establishment and Registration of the Fund under CIS of SERC”
4. Understanding ESG and its benefits for exports to EU market
5. How to apply for ISO22000, HACCP & GMP
6. Creation of “Agriculture Fund” by IDC
7. Investment Opportunity in Coffee Farm
8. Investment Opportunity in Chili Farm
9. Smart Contract and Agriculture Supply Chain
10. Sharing the success story of Madcash on the deployment of capital to women entrepreneurs
11. Perspectives on Derivatives Business for Digital Investors
It should also be noted that the bi-monthly event provides a platform for investors and entrepreneurs, focusing on four beneficial activities and opportunities for the association’s members and investors. These include investment opportunities, business sharing, knowledge sharing, and networking opportunities.
Welcome to all investors and entrepreneurs join the IDI Investment Roadshow to engage, explore investment opportunities, share knowledge and expand networks.
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation
ពិធីបង្ហាញឱកាសវិនិយោគ លើកទី៣ របស់សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍
[English below]
Add a Comment