នៅថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ La Vie Hospitality Group Pty Ltd ក្នុងពិធីចុះហត្ថលេខាលើវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលីនៅទីក្រុងម៊ែលប៊ន ប្រទេសអូស្ត្រាលី ។ ពិធីចុះហត្ថលេខានេះក៏មានការអញ្ជើញចូលរួមជាសក្ខីភាពដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានធ្វើការអបអរសាទរចំពោះដំណើរការនៃភាពជាដៃគូថ្មីមួយនេះ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរមានបំណងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវគោលដៅរួមមួយគឺ ទី១ លើកកម្ពស់ប្រសិទ្ធភាព និរន្តរភាព និងការប្រកួតប្រជែងរួមរបស់ឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់កម្ពុជា តាមរយៈការវិនិយោគទៅលើការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋារកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់។ ទី២ ផ្សព្វផ្សាយសេវាកម្មរបស់ភាគីទាំងសងខាងរួមមាន “ការគ្រប់គ្រងសណ្ឋាគារ និងការគ្រប់គ្រងការវិនិយោគ” ក្នុងចំណោមបណ្តាញធុរកិច្ចជនរបស់ភាគីទាំងពីរ និងតាមរយៈសកម្មភាពអាជីវកម្មដែលបានផ្តួចផ្តើមរួមគ្នា ដែលរួមមាន ប៉ុន្តែមិនកំណត់ចំពោះការធ្វើសិក្ខាសាលា ការបណ្តុះបណ្តាល និងបង្កើតព្រឹត្តិការណ៍បណ្តាញអាជីវកម្មផ្សេងៗ។ ទី៣ ផ្លាស់ប្តូរនិងណែនាំនូវអតិថិជនសក្តានុពល ឬដៃគូអាជីវកម្មដែលស្វែងរកសេវាកម្មរបស់ភាគីទាំងសងខាង។
អំពីក្រុមហ៊ុន La Vie Hospitality Group (ហៅកាត់ថា La Vie):
La Vie គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ច ដែលឈានមុខគេនៅក្នុងតំបន់ ដែលផ្តល់សេវាកម្មរួមតែមួយសម្រាប់អតិថិជន ដែលបានបន្ថែមតម្លៃនៅគ្រប់ជំហាននៃការធ្វើដំណើរ។ La Vie គឺជាដៃគូដំណោះស្រាយបដិសណ្ឋារកិច្ចប្រកបដោយភាពច្នៃប្រឌិត តាំងពីដើមដល់ចប់ ដែលឆ្លងកាត់បទពិសោធន៍ជាច្រើន រួមទាំងសណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការគ្រប់គ្រងទ្រព្យសកម្ម លទ្ធកម្ម ការគ្រប់គ្រងអគារ និងសេវាកម្មបដិសណ្ឋារកិច្ច។ La Vie មានមោទនភាពចំពោះអាជីវកម្ម ប្រជាជន និងភាពជាដៃគូដ៏រឹងមាំរបស់ពួកគេ ដែលបានបង្កើតឡើងជាមួយអតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយ។ បច្ចុប្បន្ន La Vie ប្រតិបត្តិការនៅទូទាំងប្រទេសអូស្ត្រាលី សិង្ហបុរី អារ៉ាប់រួម បង់ក្លាដែស កម្ពុជា ឡាវ ភូមា ចិន ម៉ាល់ឌីវ ស្រីលង្កា ថៃ អ៊ុយក្រែន និងវៀតណាម រួមទាំងប្រទេសដែលកំពុងអភិវឌ្ឍផ្សេងទៀតផងដែរ។ La Vie ទន្ទឹងរង់ចាំបន្តដំណើររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនប្រកបដោយថាមពល ខាងបដិសណ្ឋារកិច្ចឈានមុខគេនៅទូទាំងតំបន់។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!
Signing Ceremony of Memorandum of Understanding between Innovation and Development Investors Association (IDI) and La Vie Hospitality Group Pty Ltd (La Vie) on Cambodia’s tourism and hospitality industry enhancement toward positive growth.
On Tuesday, March 05, 2024, the Innovation and Development Investors Association “IDI” led by Dr. Hor SereyVath, Chairman of the Board of Directors of IDI and ID Capital Plc. “IDC” signed a memorandum of understanding with La Vie Hospitality Group Pty Ltd at the signing ceremony of the Cambodia-Australia Business Forum in Australia. The signing ceremony was witnessed by Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia, who congratulated us on this new journey.
Through this Memorandum of Understanding, all parties intend to work closely together to achieve common goals of (1) Enhancing Cambodia’s hospitality industry’s overall effectiveness, sustainability, and competitiveness through an investment in a hospitality training center in the Kingdom that aims to provide high-quality education and training to individuals interested in pursuing careers in the hospitality and tourism industry. (2) Promote the parties’ services in “Hotel Management and Investment Management” among the Parties’ business circle and through co-initiated business activities including but not limited to seminars, training, and business networking events. (3) Exchange potential clients’ or business partners’ contact seeking the Parties’ services.
About La Vie Hospitality Group Pty Ltd:
La Vie Hospitality Group is one of the leading hospitality groups in the region, that provides a one-stop shop for owners that adds value at every step of the journey. La Vie Hospitality Group is an end-to-end innovative hospitality solutions partner across multiple disciplines, including Hotels & Resorts, Education, Asset Management, Procurement, Building Management, and Hospitality Services. We are proud of our business, people, and the strong partnerships we have built with our clients and stakeholders. We look forward to continuing our journey as the leading Hospitality powerhouse across the region.
Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation
Add a Comment