431030938_436986442193855_1011788830823384415_n

ពិធីជប់លៀងសាយភោជន៍ ដើម្បីស្វាគមន៍គណ:ប្រតិភូកម្ពុជានៃដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី

[English Below] ពិធីជប់លៀងសាយភោជន៍ ដើម្បីស្វាគមន៍គណ:ប្រតិភូកម្ពុជានៃដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី

នៅថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានរៀបចំពិធីជប់លៀងសាយភោជន៍ ដើម្បីស្វាគមន៍ជូនជាកិត្តិយសដល់គណៈប្រតិភូកម្ពុជាចំនួន ៤០ រូប នៃដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី ដែលពិធីនេះប្រព្រឹត្តឡើងនៅសណ្ឋាគារ QT Melbourne។
ស្របពេលជាមួយគ្នានោះ IDI ក៏បានធ្វើបទបង្ហាញពីបៀបវារៈ និងកម្មវិធីនៃសកម្មភាពលម្អិតទាំងមូលនៃបេសកកម្មដែលត្រូវធ្វើនៅថ្ងៃបន្តបន្ទាប់ជូនដល់គណៈប្រតិភូកម្ពុជា។ លើសពីនេះយើងក៏បានប្រារព្ធនូវកម្មវិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ជូនដល់សមាជិកាគណៈប្រតិភូផងដែរ។

អំពីដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី:
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital Plc.) សហគ្រិនខ្មែរ (Khmer Enterprise) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( Council for the Development of Cambodia និងសភាពាណិជ្ជកម្មនិងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (Victorian Chamber of Commerce and Industry) បានរៀបចំដំណើរបេសកកម្មធុរកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី០៥ ដល់០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនអូស្រ្តាលីដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!


Welcome Reception to the Members of the Cambodia Business Delegation to Australia
On Tuesday, March 05, 2024, the Innovation and Development Investors Association “IDI” led by Dr. Hor SereyVath, Chairman of the Board of Directors of IDI and ID Capital Plc. “IDC” hosted a Welcome Dinner Reception for 40 Cambodian delegates of the “Agribusiness, Trade and Investment Mission” in Melbourne, Australia where the event took place at the QT Melbourne Hotel. At the same time, IDI also presented the whole agenda and activities program of the mission that all delegates will enjoy in the coming days. In addition, we also celebrated the International Women’s Day to the female delegates.


About the mission:
As part of promoting trade and investment between Cambodia and Australia, the Innovation and Development Investors Association (IDI) in partnership with ID Capital Plc. (IDC), Khmer Enterprise (KE), the Council for the Development of Cambodia (CDC), and the Victorian Chamber of Commerce and Industry (VCCI) organized an Agribusiness and Trade Mission to Australia for Cambodian companies operating in the agriculture and food sector. The Mission was organized in conjunction with the Cambodia-Australia Business Forum and ASEAN-Australia Summit of the year. This is a unique opportunity for Cambodian companies operating in the agriculture and food sector to connect with Australian companies during the mission.
Let’s invest together to develop Cambodia!

Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *