432536648_438955578663608_2554578598587135169_n

ការធ្វើបទបង្ហាញពី លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អាយឌី ឃែភីថល ម.ក “IDC” និង សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI”

[English below] ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី
ការធ្វើបទបង្ហាញពី លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អាយឌី ឃែភីថល ម.ក “IDC” និង សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI”។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានធ្វើការចែករំលែកយ៉ាងក្បោះក្បាយទៅកាន់អ្នកចូលរួមចំនួន ១១៥នាក់ (៧០នាក់មកពីក្រុមហ៊ុនអូស្រ្តាលី និង៤៥នាក់ជាគណៈប្រតិភូធុរកិច្ចកម្ពុជា) អំពីចក្ខុវិស័យនិងសកម្មភាពស្នូលនៃសមាគម IDI និងក្រុមហ៊ុន IDC វិស័យសំខាន់ៗដែលជាគោលដៅរបស់ IDC កំពុងផ្តល់អាទិភាពនិងផ្តោតការវិនិយោគទៅលើ និងបានស្វាគមន៍រាល់បណ្តាក្រុមហ៊ុនអូស្រ្តាលីទាំងអស់ដែលមានបំណងធ្វើការវិនិយោគ ឬធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអាចចូលរួមធ្វើការដោយផ្ទាល់ជាមួយ IDI និង IDC ក្រោមទម្រង់ប្រព័ន្ធសេដ្ឋកិច្ច(Ecosystem Platform) ប្រកបដោយទំនុកចិត្តមួយដែលបង្កើតដោយសមាគម IDI។
អំពីដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី:
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital) សហគ្រិនខ្មែរ (Khmer Enterprise) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( Council for the Development of Cambodia និងសភាពាណិជ្ជកម្មនិងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (Victorian Chamber of Commerce and Industry) បានរៀបចំដំណើរបេសកកម្មធុរកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី០៥ ដល់០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនអូស្រ្តាលីដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!


Melbourne, Australia – 06 March 2024
Presentation by a keynote speaker, Dr. Hor SereyVath, Chairman of the Board of Directors of ID Capital Plc (IDC) and the Innovation and Development Investors Association (IDI).
Dr. Hor SereyVath provided a detailed presentation to 115 participants (70 participants from Australian companies and 45 participants from Cambodia business delegation) about the vision and key activities of IDI and IDC, potential sectors and prioritized investment projects being targeted by IDI/ IDC as well as welcoming all Australian companies who looking to invest or do business in Cambodia to work with IDI and IDC directly under a reliable and trusted ecosystem platform which established by IDI.
About the Agribusiness, Trade and Investment Mission to Australia:
As part of promoting trade and investment between Cambodia and Australia, the Innovation and Development Investors Association (IDI) in partnership with ID Capital Plc. (IDC), Khmer Enterprise (KE), Council for the Development of Cambodia (CDC), and Victorian Chamber of Commerce and Industry (VCCI) organized an Agribusiness, Trade and Investment Mission to Australia of Cambodian companies operating in the agriculture and food sector. The Mission organized in conjunction with Cambodia-Australia Business Forum and ASEAN-Australia Summit of the year. This is a unique opportunity for Cambodian companies operating in the agriculture and food sector to connect with Australian companies during the mission.
Let’s invest together to develop Cambodia!

Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDI: https://bit.ly/idinvestorsassociation

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *