ដំណើរទស្សនកិច្ចនៃគណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់រោងចក្រផលិតផលទឹកដោះគោនិងយ៉ាអួរ Procal Dairies Pty Ltd
សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជាធ្វើដំណើរទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រផលិតទឹកដោះគោ និងយ៉ាអួរ Procal Dairies Pty Ltd។ គណៈគ្រប់គ្រងរបស់ Procal Dairies Pty Ltd បានរៀបចំទទួលពួកយើងប្រកបដោយការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញពីគោលជំហរក្នុងការពិភាក្សាបន្តលើកិច្ចសហការដើម្បីនាំយកផលិតផលរបស់ Procal Dairies មកកាន់កម្ពុជា និងជ្រើសយកកម្ពុជាជាមជ្ឈមណ្ឌលចែកចាយ (distribution hub) សម្រាប់តំបន់អាស៊ានទាំងមូល។ លើសពីនេះ យើងបានស្វែងយល់រៀនសូត្រជាច្រើនពីរបៀបធ្វើអាជីវកម្មរបស់ Procal Dairies ដែលរួមមាន ការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មដោយប្រើប្រាស់នូវម៉ាស៊ីនស្វ័យប្រវត្តិ (Automation) ការអនុវត្តស្តង់ដាសុវត្ថិភាពអនាម័យក្នុងរោងចក្រ ការផលិតនិងជ្រើសយកសំបកកំប៉ុងវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន (Reuse and Recycle) យុទ្ធសាស្រ្តចូលទីផ្សារនិងជំរុញការលក់ និងជាពិសេសគឺទស្សនវិជ្ជានៃអាជីវកម្មរបស់ពួកគេក្នុងការរក្សា និងអភិវឌ្ឍអាជីវកម្មបែបគ្រួសារដែលបន្តពីជំនាន់មួយទៅជំនាន់មួយ។
បង្កើតឡើងក្នុងឆ្នាំ 2002 Procal Dairies គឺជាអាជីវកម្មគ្រួសារអូស្ត្រាលីមួយដែលគ្រប់គ្រងដោយគ្រួសារ Thyssen ដែលពីមុនត្រូវបានគេស្គាល់ថាជាអ្នកមានស្នាដៃល្អបំផុតក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុន The Original Juice Co. ដែលបានបង្កើតម៉ាកយីហោទឹកផ្លែឈើ និងភេសជ្ជៈដែលឈានមុខគេក្នុងទីផ្សារ។ សព្វថ្ងៃនេះ Procal Dairies នៅតែស្ថិតក្នុងដៃរបស់គ្រួសារ Thyssen ដោយបានផលិតនូវផលិតផលទឹកដោះគោម៉ាក Procal រសជាតិទឹកដោះគោ ក្រែម ក្រែមជូរ យ៉ាអួរ និងទឹកដោះគោជូរ។
អំពីដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី:
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital) សហគ្រិនខ្មែរ (Khmer Enterprise) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( Council for the Development of Cambodia និងសភាពាណិជ្ជកម្មនិងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (Victorian Chamber of Commerce and Industry) បានរៀបចំដំណើរបេសកកម្មធុរកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី០៥ ដល់០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនអូស្រ្តាលីដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!
Melbourne, Australia – 07 March 2024
Cambodia Business Delegation visited milk and yogurt products manufacturer Procal Dairies Pty Ltd
The Innovation and Development Investors Association (IDI) led by Dr. Hor SereyVath, Chairman of the Board of Director, organized a site visit for Cambodia business delegation to meet with Procal Dairies Pty Ltd and conducted a tour at their manufacture. The management team of Procal Dairies Pty Ltd provided us a very warm welcome and had expressed their intention for further discussion on strategic cooperation to bring Procal Dairies products to Cambodia and select Cambodia as a distribution hub for the entire ASEAN region. In addition, we learnt a lot about Procal Dairies’ best business practices, including production line management using automation, implementation of safety and hygiene standards at production area, using packaging materials which is environmental friendly through a Reuse and Recycle approach, strategies to enter the market and drive sales, and especially the philosophy of their business to maintain and develop a family business oriented that pass through from generation to generation.
Founded in 2002 by the current Managing Director Adam Thyssen. Procal Dairies is a true Australian family business owned by the Thyssen family who were previously best known for developing The Original Juice Co. into a market leading brand of juices and other drinks.
Today Procal Dairies remains firmly in the hands of the Thyssen family, producing an award-winning range of Procal branded Milk, Flavoured Milk, Cream, Sour Cream and Yoghurts.
Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDI: https://bit.ly/idinvestorsassociation
Add a Comment