436109691_476687011557131_2473141445657200778_n

កិច្ចប្រជុំអំពី ជំនួបពាណិជ្ជកម្ម រវាង IDI/IDC ជាមួយ ក្រុមហ៊ុនចំនួន៦ របស់ចក្រភពអង់គ្លេស

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤
កិច្ចប្រជុំអំពី ជំនួបពាណិជ្ជកម្ម រវាង IDI/IDC ជាមួយ ក្រុមហ៊ុនចំនួន៦ របស់ចក្រភពអង់គ្លេស ក្រោមអធិបតីភាព លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម នៅការិយាល័យសមាគម IDI ។
លោកជំទាវ រដ្ឋលេខាធិការ បានមានមតិស្វាគមន៍ដល់ ធុរកិច្ចជន/ពាណិជ្ជករជនជាតិអង់គ្លេស ដែលចូលមកធ្វើពាណិជ្ជកម្ម នៅកម្ពុជា និងផ្តើមឱ្យមានជំនួប ពាណិជ្ជកម្ម រវាងភាគី អង់គ្លេស និងកម្ពុជា នៅចក្រភពអង់គ្លេស នាចុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខ និងផ្តាំផ្ញើចំពោះសមាគម IDI នៅបន្តសកម្មភាពជួយគាំទ្រជំរុញឱ្យមានការវិនិយោគ និងពាណិជ្ជកម្ម ជាមួយដៃគូអន្តរជាតិបន្តទៀត។


តំណាងក្រុមហ៊ុនអង់គ្លេស បានទទួលយកសំណើ របស់ក្រសួងពាណិជ្ជកម្ម និងបានស្នើសុំឱ្យសមាគម IDI សហការ បង្កើត British Cambodia Business Council ( BCBC ) ដើម្បីធ្វើប្រតិបត្តិការរួមគ្នា ។ ថ្នាក់ដឹកនាំ IDI នឹងពិភាក្សាលើការងារនេះ ។
សមាគម IDI នឹងបញ្ជូនក្រុមហ៊ុនមួយចំនួន ស្ថិតក្នុងវិស័យផ្សេងគ្នា ដូចជា Fund and Investment, Trading , Agricultural, Technology, Education and Real Estate ……….. ដែលជាអាជីវកម្មផ្ទាល់របស់សមាជិក IDI ឱ្យចូលរួម ក្នុងកម្មវិធីជំនួបពាណិជ្ជកម្ម នៅចក្រភពអង់គ្លេស ក្នុងចន្លោះថ្ងៃទី២៥ រហូតដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ។
Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDI: https://bit.ly/idinvestorsassociation

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *