449756744_509138091645356_9004594018551398483_n

សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) សហការជាមួយក្រុមហ៊ុន ID Capital Plc. (IDC) និង អគ្គកុងស៊ុលកិតិ្តយសប៉ូឡូញ ប្រចាំប្រទេសកម្ពុជា បានរៀបចំឱ្យមានកម្មវិធី បង្ហាញអាជីវកម្ម និងវិនិយោគ “Cambodia-Poland Business & Investment Showcase”

[English Below] ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤_ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) សហការជាមួយក្រុមហ៊ុន ID Capital Plc. (IDC) និង អគ្គកុងស៊ុលកិតិ្តយសប៉ូឡូញ ប្រចាំប្រទេសកម្ពុជា បានរៀបចំឱ្យមានកម្មវិធី បង្ហាញអាជីវកម្ម និងវិនិយោគ “Cambodia-Poland Business & Investment Showcase” នៅអគារពាណិជ្ជកម្មហ្វ្លេតអាយអិនបាយមេរីឌាន (Building Flatiron by Meridian) ជាន់ទី២៨ ដែលមានការចូលរួមពី ប្រតិភូសំខាន់ៗ ដែលរួមមាន ភាគីខាងកម្ពុជា តំណាងដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI និង IDC រីឯភាគីខាងប៉ូឡូញ តំណាងដោយឯកឧត្តម Artur Dmochowski ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋប៉ូឡូញ ដែលមានការសម្របសម្រួលពី លោក សរ សារិន អគ្គកុងស៊ុលកិតិ្តយសប៉ូឡូញ ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពី លោក នេត មុន្នីប៉ុណ្ណាកា ប្រធានមន្ទីរ នវានុវត្តន៍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឧស្សាហកម្ម ម្ចាស់សិប្បកម្ម និងសហគ្រាសផលិត និងកែច្នៃ ម្ហូបអាហារ និងផលិតផលកសិកម្ម ចំនួន២០ ។
ព្រឹត្តិការណ៍នេះផ្តល់នូវវេទិកាដ៏ល្អសម្រាប់ការផ្សារភ្ជាប់កិច្ចការអាជីវកម្ម និងវិនិយោគ រវាងប្រទេសកម្ពុជា និងប៉ូឡូញ និងជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត តាមរយៈការចែករំលែកព័ត៌មានសំខាន់ៗពាក់ព័ន្ធកិច្ចការអាជីវកម្ម និងវិនិយោគព្រមទាំងការបង្កើនចំណងទាក់ទងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ និង ឯកឧត្តម ឯកអគ្គរដ្ឋទូតប៉ូឡូញ Artur Dmochowski សន្យាថានឹង រៀបចំឱ្យមានព្រឹត្តិការណ៍ អាជីវកម្ម និងវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងប៉ូឡូញ នាពេលឆាប់ៗខាងមុខនេះ ក្នុងគោលបំណងដើម្បីជំរុញសកម្មភាព អាជីវកម្ម និងវិនិយោគ នៅក្នុងប្រទេសទាំងពីរ ព្រមទាំងបង្កើនកិច្ចសហការគ្នានៅក្នុងបរិបទ អាជីវកម្ម និងវិនិយោគ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!

 


Phnom Penh, June 28, 2024_ The Innovation and Development Investors Association (IDI) in collaboration with ID Capital Plc. and Honorary Consul of Poland to Cambodia organized “Cambodia-Poland Business & Investment Showcase” on the Floor 28 of Flatiron By Meridian attended by key delegates such as Dr. Hor Sereyvath, Chairman of IDI & IDC, Artur Dmochowski, Ambassador of Poland, Mr. Sar Sarin, Honorary Consul of Poland to Cambodia, Mr. Neth Monyponnaka, Phnom Penh Department Director of Innovation, Science, Technology and Industry and owners of 20 handicrafts and enterprises involved in processing and manufacturing food and agricultural produce.
The event provided a great platform for the linkage of business and investment between Cambodia and Poland and also as the foundation of the future collaboration between both countries by way of sharing indispensable information on business and investment as well as augmenting trading ties between the two countries.
Dr. Hor Serey Vath and H.E. Artur Dmochowski promise to exchange the organization of Business & Investment Event between both nations in the not-too-distant future so as to promote the business and investment activities and also increase the cooperation in the context of the business and investment.

Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDI: https://bit.ly/idinvestorsassociation

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *