ID Investors Hub (IDI) និង ID Capital PLC (IDC) បើកកិច្ចប្រជុំលើកទី១
នាថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២ សមាជិក IDI & IDC ដែលមានសមាជិកពេញសិទ្ធិចំនួន 101 រូប ដែលជាវិនិយោគិន បានរៀបចំកិច្ចប្រជុំលើកទី១ ក្រោយពីសម្រេចបានការគៀករទុនវិនិយោគរួមគ្នា និងចុះបញ្ជីពាណិជ្ជកម្មនៅខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ក្រោមអធិបតីភាពក្រុមប្រឹក្សាភិបាល IDI & IDC ដែលមានលោក ហោ សេរីវឌ្ឍន៍ ជា ប្រធាន ។
IDI Hub ជាមណ្ឌលនៃការវិនិយោគនាំមុខគេនៅកម្ពុជា ដែលបានប្រមូលផ្តុំអ្នកវិនិយោគនៅក្នុងស្រុកដែលមានសក្តានុពល ហើយក៏ជាដៃគូរសហការរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងៗនៅក្នុង និងក្រៅប្រទេស។ ក្រុមប្រឹក្សាភិបាល IDI និង IDC ជាពិសេស លោក ហោ សេរីវឌ្ឍន៍ បានប្តេជ្ញាថានឹងរៀបចំអោយយន្តការនេះក្លាយជាកន្លែងដ៏សំខាន់មួយក្នុងការប្រមូលផ្តុំគម្រោងវិនិយោគរបស់ពាណិជ្ជករ សហគ្រិន និងវិនិយោគិនក្នុង និងក្រៅប្រទេស ដែលមានបំណងចង់ទទួលមូលនិធិវិនិយោគ Investment Fund យកមកសិក្សា និងវិភាគ ប្រកបដោយវិជ្ជាជីវៈខ្ពស់ មុនសម្រេចវិនិយោគ ដើម្បីរក្សាសុវត្ថិភាពថវិកា និងផលចំណេញខ្ពស់។ សូមបញ្ជាក់ជូនផងដែរថា IDI & IDC ផ្តោតលើវិស័យសំខាន់ៗ ៣ គឺអចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងរបស់កម្ពុជា។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Add a Comment