សមាគម ID Investors (IDI) និង ក្រុមហ៊ុន ID Capital (IDC) ប្រជុំលើកទី 3 ផ្តោតលើការវាយតម្លៃគម្រោងដើម្បីវិនិយោគ
នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២២ លោក ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)និងជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ID Capital PLC (IDC) បានដឹកនាំកិច្ចប្រជុំលើកទី ៣ នៅភោជនីយដ្ឋាន CENTRAL Restaurant and Lounge ដើម្បីប្រកាសបង្ហាញគម្រោងស្នើសុំការវិនិយោគ ចំនួន ៩ ដល់សមាជិក សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ។
ក្រុមប្រឹក្សាភិបាល IDI បានជ្រើសរើស និងសម្រេចឲ្យគណៈកម្មាធិការវិនិយោគ និង IDC ធ្វើការសិក្សាលម្អិតបន្ថែមលើគម្រោង ចំនួន៤ ក្នុងចំណោម ៩ ខាងលើ មុនសម្រេចដាក់ជូនសមាជិកវិនិយោគ។
លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមបឹក្សាភិបាល បានបញ្ជាក់ថា ៖ ការប្រើប្រាស់ទម្រង់នៃធ្វើបទបង្ហាញជូនសមាជិក សមាគម IDI នេះ គឺជាទម្រង់មួយដែលបង្ហាញពីតម្លាភាពនៃការធ្វើការសម្រេចចិត្ត ដែលឲ្យសមាជិកទាំងអស់បានស្វែងយល់ពីគម្រោងនីមួយៗជាមុន ព្រោះសមាជិកទាំងអស់ដែលជាវិនិយោគិនសុទ្ធតែមានបទពិសោធន៍ផ្សេងៗគ្នា ក្នុងវិស័យយ៉ាងច្រើន ដែលជាធនាគារគំនិត ចំណេះ និងបទពិសោធន៍ដ៏មានតម្លៃរបស់ IDI និង IDC ។
គួរកត់សម្គាល់ផងដែរថា នាដើមខែកុម្ភៈ ឆ្នាំ២០២២ នេះ សមាជិក IDI & IDC បានរួមគ្នាធ្វើការវិនិយោគលើកទី ១ ក្នុងទំហំវិនិយោគជាង ១២ លានដុល្លារ នៅអាគារ Flatiron ដែលជាប្រភេទអាគារការិយាល័យកម្រិត A ស្ថិតកណ្តាលរាជធានីភ្នំពេញ អភិវឌ្ឍន៍ដោយ ក្រុមហ៊ុន Meridien International Holding ដែលជាគម្រោងទី ៣ នៅកម្ពុជា។
ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។
ការជ្រើសយក Central Restaurant & Lounge ជាទីកន្លែងប្រជុំដោយសារសមាជិក IDI យើងមួយចំនួនជាវិនិយោគិន ក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ចនេះ ហើយក៏បានយកឱកាសនេះជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ការវិនិយោគក្នុងវិស័យនេះ ដែលជាវិស័យមានចំណាប់អារម្មណ៍មួយ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Add a Comment