278361603_139696415248474_5696001029547245755_n

ពិធីផ្តល់ជូនអំណោយដល់អង្គភាព កងពលតូចលេខ៧០​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital ដែលដឹកនាំដោយលោក ចាប សុភ័គ នាយកប្រតិបត្តិ តំណាងឲ្យលោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល រួមជាមួយសមាជិក-សមាជិកា បាននាំយកអំណោយផ្តល់ជូនដល់អង្គភាព កងពលតូចលេខ៧០ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
ក្នុងឱកាសឆ្នាំថ្មីនេះ យើងខ្ញុំសូមបួងសួងទេវតាឆ្នាំថ្មី ជូនប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គល សុខភាពល្អប្រសើរ និងជោគជ័យគ្រប់ភារកិច្ច មានដល់ ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន នៃ កងពលតូចលេខ៧០ កុំបីខានឡើយ ។

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *