279447624_144383368113112_7808078289172452250_n

សមាគម ID Investors (IDI) និង ក្រុមហ៊ុន ID Capital (IDC) ប្រជុំលើកទី 4 ផ្តោតលើការវាយតម្លៃគម្រោងដើម្បីវិនិយោគ

សមាគម ID Investors (IDI) និង ក្រុមហ៊ុន ID Capital (IDC) ប្រជុំលើកទី 4 ផ្តោតលើការវាយតម្លៃគម្រោងដើម្បីវិនិយោគ
នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២២ លោក ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)និងជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ID Capital PLC (IDC) បានដឹក​នាំកិច្ចប្រជុំលើកទី ៤ នៅសណ្ឋាគារ Raffles Le Royal ដើម្បីប្រកាសបង្ហាញគម្រោងស្នើសុំការវិនិយោគ ចំនួន 7 ដល់សមាជិក សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ។
គម្រោងលើកឡើង ទាំង៧ រួមមាន ៖ វិស័យអចលនៈវត្ថុ ហិរញ្ញវត្ថុ សេវាកម្មដឹកជញ្ជូន ភោជនីយដ្ឋាន និងកសិកម្ម ។
ក្រុមប្រឹក្សាភិបាល IDI បានជ្រើសរើស និងសម្រេចឲ្យគណៈកម្មាធិការវិនិយោគ និង IDC ធ្វើការសិក្សាលម្អិតបន្ថែមលើគម្រោង ចំនួន7 ក្នុខាងលើ មុនសម្រេចដាក់ជូនសមាជិកវិនិយោគ។
លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមបឹក្សាភិបាល បានបញ្ជាក់ថា ៖ ការប្រើប្រាស់ទម្រង់នៃធ្វើបទបង្ហាញជូនសមាជិក សមាគម IDI នេះ គឺជាទម្រង់មួយដែលបង្ហាញពីតម្លាភាពនៃការធ្វើការសម្រេចចិត្ត ដែលឲ្យសមាជិកទាំងអស់បានស្វែងយល់ពីគម្រោងនីមួយៗជាមុន ព្រោះសមាជិកទាំងអស់ដែលជាវិនិយោគិនសុទ្ធតែមានបទពិសោធន៍ផ្សេងៗគ្នា ក្នុងវិស័យយ៉ាងច្រើន ដែលជាធនាគារគំនិត ចំណេះ និងបទពិសោធន៍ដ៏មានតម្លៃរបស់ IDI និង IDC ។
គួរកត់សម្គាល់ផងដែរថា នាដើមខែកុម្ភៈ ឆ្នាំ២០២២ នេះ សមាជិក IDI & IDC បានរួមគ្នាធ្វើការវិនិយោគលើកទី ១ ក្នុងទំហំវិនិយោគជាង ១២ លានដុល្លារ នៅអាគារ Flatiron ដែលជាប្រភេទអាគារការិយាល័យកម្រិត A ស្ថិតកណ្តាលរាជធានីភ្នំពេញ អភិវឌ្ឍន៍ដោយ ក្រុមហ៊ុន Meridien International Holding ដែលជាគម្រោងទី ៣ នៅកម្ពុជា។
ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *