290032169_157365676814881_1837675019872538848_n

សមាគម ID Investors (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ប្រជុំលើកទី ៥ ផ្តោតលើការវាយតម្លៃគម្រោងដើម្បីវិនិយោគ និងការប្រកាសសមាសភាព ក្រុមប្រឹក្សាភិបាល

សមាគម ID Investors (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ប្រជុំលើកទី ៥ ផ្តោតលើការវាយតម្លៃគម្រោងដើម្បីវិនិយោគ និងការប្រកាសសមាសភាព ក្រុមប្រឹក្សាភិបាល
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ លោក ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)និងជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ID Capital Plc. (IDC) បានដឹក​នាំកិច្ចប្រជុំលើកទី 5 នៅហាងរថយន្ត ទំនើប Sincere Gallery ដែលជាទីតាំងរបស់សមាជិករបស់ IDD ដើម្បីប្រកាសបង្ហាញគម្រោងស្នើសុំការវិនិយោគ ចំនួន ៤ ដល់សមាជិក សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ។
លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមបឹក្សាភិបាល បានបញ្ជាក់ថា ៖ ការប្រើប្រាស់ទម្រង់នៃធ្វើបទបង្ហាញជូនសមាជិក សមាគម IDI នេះ គឺជាទម្រង់មួយដែលបង្ហាញពីតម្លាភាពនៃការធ្វើការសម្រេចចិត្ត ដែលឲ្យសមាជិកទាំងអស់បានស្វែងយល់ពីគម្រោងនីមួយៗជាមុន ព្រោះសមាជិកទាំងអស់ដែលជាវិនិយោគិនសុទ្ធតែមានបទពិសោធន៍ផ្សេងៗគ្នា ក្នុងវិស័យយ៉ាងច្រើន ដែលជាធនាគារគំនិត ចំណេះ និងបទពិសោធន៍ដ៏មានតម្លៃរបស់ IDI និង IDC ។
ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។
ការជ្រើសយក ក្រុមហ៊ុនលក់រថយន្តទំនើប Sincere Gallery ជាទីកន្លែងប្រជុំដោយសារសមាជិក IDI យើងមួយចំនួនជាវិនិយោគិន ក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ចនេះ ហើយក៏បានយកឱកាសនេះជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ការវិនិយោគក្នុងវិស័យនេះ ដែលជាវិស័យមានចំណាប់អារម្មណ៍មួយ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *