292447571_172842898608212_1017725520968745181_n

កិច្ចប្រជុំពិភាក្សាលើប្រធានបទ ស្តីពី “ ការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩ ”

ក្រុមប្រឹក្សាភិបាល និងវិនិយោគិន នៃសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានចូលរូមកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការ សមាគម សម្ពន្ធ ស្ថាប័នស្រាវជ្រាវ បណ្តាញ ក្រុម និងបុគ្គលជំនាញ ចំនួន ១៣៦ រូប បានមកជួបជុំគ្នា បើកកិច្ចប្រជុំពិភាក្សាលើប្រធានបទ ស្តីពី
“ ការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩ ”។
ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ អង្គការយុវជនដើម្បីមាតុភូមិ បានរៀបចំកិច្ចប្រជុំពិភាក្សាលើប្រធានបទ ស្តីពី “ការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩” ក្រោមអធិបតីភាព លោក ហោ សេរីវឌ្ឍន៍ ប្រធាន នៅសាលប្រជុំភោជនីយដ្ឋាន Ming Palace ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការ សមាគម សម្ពន្ធ ស្ថាប័នស្រាវជ្រាវ បណ្តាញ ក្រុម និងបុគ្គលជំនាញ ចំនួន ១២០ រូប ដែលបានកំពុងបំពេញភារកិច្ចការងារពាក់ព័ន្ធនឹង សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ថ្នាក់ដឹកនាំទាំងអស់មានការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋខ្មែរ និងជនបរទេសនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាជនងាយរងគ្រោះជាងគេ ក្នុងបរិបទ កូវីដ-១៩ នេះ បានក្លាយជាក្រុមអតិភាពមួយ ក្នុងការទទួលយកនូវវ៉ាក់សាំងកូវីដ-១៩។ កិច្ចប្រជុំក៏បានកត់សម្គាល់ និងអបអរសាទរយ៉ាងក្រៃលែងនូវសមទ្ធផលល្អឯកក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលនាំឲ្យកម្ពុជាក្លាយជាប្រទេសមួយសម្រេចបាននូវអាត្រាការចាក់វ៉ាក់សាំងច្រើនជាងគេលើពិភពលោក និងជាប្រទេសជាប់ លេខ ១ នៅលើពិភពលោក ចំពោះអាត្រាការព្យាបាលនៃជម្ងឺកូវីដ-១៩ (ដោយ Nikkei Covid-19 Recovery Index)។
យ៉ាងណាក្តី កិច្ចប្រជុំក៏សង្កេតឃើញថា ទោះវិបត្តិកូវីដ-១៩ ត្រូវបានថមថយ តែបរិយាកាសសេដ្ឋកិច្ចសកល និងកម្ពុជា នៅតែរងការគំរាមកំហែងដោយសារសង្គ្រាមនៅអន្តរជាតិ និងសង្គ្រាមត្រជាក់រវាងមហាអំណាច ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ចំនួនប្រជាជនបាត់ការងារធ្វើដែលបានចេញពីសេដ្ឋកិច្ចក្នុងប្រព័ន្ធមកក្រៅប្រព័ន្ធ ក៏មានគួរឲ្យកត់សម្គាល់ និងព្រួយបារម្ភផងដែរ។ ការគាំពាប្រជាពលរដ្ឋ បម្រើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែមានកម្រិតនូវឡើយ។ ដោយឃើញពីការព្រួយបារម្ភនេះ អង្គការយុវជនដើម្បីមាតុភូមិ បានជួបប្រាស្រ័យទាក់ទងជាមួយអង្គការ សម្ពន្ធ សមាគម ស្ថាប័ន និងបុគ្គលផ្សេងៗដែលជាតួរអង្គសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយសម្រេចរៀបចំនូវកិច្ចប្រជុំនេះដែលមានថ្នាក់ដឹកនាំជិត ១០០ ស្ថាប័ន ដែលបំពេញភារកិច្ចពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកចែករំលែកបទពិសោធន៍ ការដឹកនាំ និងកត្តាចម្បងផ្សេងៗ ដែលបានជួបប្រទះ សំដៅស្វែងរកជាដំណោះស្រាយ កិច្ចសហការ រវាងគ្នានិងគ្នា ដើម្បីលើកស្ទួយប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩ត្រូវបានថមថយ និងបន្ថែមធាតុចូលជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិបន្តលើកស្ទួយ និងឆ្លើយតបកាន់តែប្រសើរនូវតម្រូវការរបស់ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩ ត្រូវបានថមថយ។
ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានទទួលនូវគោលគំនិតដែលជាធាតុចូលយ៉ាងសំខាន់ ពាក់ព័ន្ធនឹង ចំណុចខ្លាំង ចំណុច ខ្សោយ បញ្ហាប្រឈម តម្រូវការ និងសំណូមពរ ជាច្រើនដើម្បីស្ថាប័នទាំងអស់អាចបន្តសហការគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយប្រជាពលរដ្ឋក្នុងរបបសេ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩ ។

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *