295739295_177774438115058_2076420424410513710_n

កិច្ចប្រជុំ រវាងវិនិយោគិនកម្ពុជា និងវិនិយោគិន ម៉ាឡេសុី ដើម្បីបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា

សមាគម វិនិយោគិននុវានុវត្តន៍ និងអភិវឌ្ឍន៍ ID Investors Association(IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ស្វែងរកឱកាសវិនិយោគជាមួយ វិនិយោគិនម៉ាឡេសុី ។
នាព្រឹក ថ្ងៃអង្គារ៍ទី២៦ខែកក្កដា ឆ្នាំ ២០២២ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) ក្រោមអធិបតីភាព លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹក​នាំកិច្ចប្រជុំ រវាងវិនិយោគិនកម្ពុជា ចំនួន ១០រូប និងវិនិយោគិន ម៉ាឡេសុី ចំនួន ១០ក្រុមហ៊ុន និងមានប្រភេទអាជីវកម្ម សំខាន់ៗ មួយ ចំនួន ធំ ដើម្បីបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេស វិស័យ អប់រំ ហិរញ្ញវត្ថុ digital marketing, និង សេវាកម្មសុខភាព ។ ជំនួបរវាងអ្នកវិនិយោគ ម៉ាឡេសុី និង IDI / IDC នេះ ជាការចាប់ផ្តើមក្នុងការសហការវិនិយោគរួមគ្នា និងការផ្តល់នូវព័ត៌មានអំពីការស្រាវជ្រាវផ្សេងៗទៅវិញទៅមក ក្នុងគោលបំណងបង្កើនការវិនិយោគរវាងប្រទេសទាំងពីរ។
លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមបឹក្សាភិបាល បានបញ្ជាក់ថា ៖ ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។ ក្នុងនាមថ្នាក់ដឹកនាំ IDI/IDC លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់ អ្នកវិនិយោគ ម៉ាឡេសុី ចំពោះកម្ពុជា នាឪកាសនេះ។ ដោយយោងលើស្ថានភាព សេដ្ឋកិច្ចនៅកម្ពុជាកំពុងល្អប្រសើរ បន្ទាប់ពីបញ្ហាកូវីដ១៩ ត្រូវបានគ្រប់គ្រងបានទាំងស្រុង ច្រកហោះ និងផ្លូវគោក ត្រូវបើកទូទាយ យើងសង្ឃឹមថា ឱកាសវិនិយោគនិងល្អប្រសើរផងដែរ ។
ចំណាប់អារម្មណ៍ របស់តំណាងវិនិយោគិន ម៉ាឡេសុី ចំពោះជំនួបនៃកិច្ចបង្ហាញ ពាណិជ្ជកម្ម ៖ យើងខ្ញុំបានសម្លឹងមើលឃើញ សក្តានុពល នៃបរិបទវិនិយោគ នៅកម្ពុជា ជាពិសេស ការបើកការវិនិយោគដោយទូលាយពីបរទេស ។ យើងខ្ញុំនឹងនាំយក ព័ត៌មានដែលទទួលបានពីការសិក្សាលើកនេះ ទៅបង្ហាញក្រុមវិនិយោគិន ម៉ាឡាសុី ដើម្បីចាប់យកឪកាសវិនិយោគ នៅកម្ពុជា និងត្រៀមអញ្ជើញសមាជិក IDI ទៅទស្សនៈកិច្ចសិក្សាអំពីពាណិជ្ជកម្ម នៅម៉ាឡេសុី ។ យើងខ្ញុំមានជំនឿចិត្ត នឹងអាចមានការវិនិយោគនៅកម្ពុជា នាពេលខាងមុខ បន្ទាប់ពីបានសិក្សាជាមួយ IDI / IDC ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *