នាថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២២ លោក ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុន ID Capital Plc. (IDC) បានដឹកនាំសមាជិកសមាគម និងក្រុមហ៊ុន ជួបប្រជុំជាមួយ លោក កាសាក់ ឆៃរ៉ាមីសាក់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន CP All និងថ្នាក់ដឹកនាំក្រុមហ៊ុន នៅភោជនីយដ្ឋាន ក្រយ៉ាអង្គរ ក្រោយពីបានជួបពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីបង្កើនឱកសាវិនិយោគនៅកម្ពុជា។
ក្នុងនាមថ្នាក់ដឹកនាំ IDI និង IDC លោក ហោ សេរីវឌ្ឍន៍ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន CP All ដែលបានសម្រេចវិនិយោគនៅកម្ពុជា ដែលក្នុងនោះមានផ្សារ Makro និង 7Eleven ដែល CP All ជាម្ចាស់ Franchise ។ លោកក៏បានជម្រាបគណៈប្រតិភូពីគោលដៅរបស់ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗចំនួន ៣ ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម និងអនុវិស័យចំណុះចំនួន ១៣។ IDI និង IDC មានសមាជិកចំនួន 101 នាក់ និងមានសម្ព័ន្ធអាជីវកម្មជាង ១៣០ ដែលកំពុងប្រតិបត្តិ លើក្នុងវិស័យ ៣ ខាងលើ។ លោកបានគូសបញ្ជាក់ថា៖ IDI & IDC មានចំណាប់អាមរ្មណ៍ក្នុងការសហការវិនិយោគជាមួយ CP All ព្រោះវិស័យធំៗ ៣ ដែល IDC ផ្តោតលើ គឺជាអ្វីដែលក្រុមហ៊ុន CP All បានទទួលជោគជ័យរួចហើយនៅថៃ ហើយកំពុងបោះជំហានមកកម្ពុជា។
លោក កស័ក្ត ឆៃរ៉ាមីសាក់ បានសំដែងការចំណាប់អារម្មណ៍ថា យើងទទួលស្គាល់ពី សក្តានុពលនៅកម្ពុជា តាមរយៈការបើកចំហការវិនិយោគយ៉ាងទូលាយពីបរទេស និងភាពរីកចម្រើន ជីវភាពប្រជាពលរដ្ឋ ព្រមជាមួយនឹងសេដ្ឋកិច្ចកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ នៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំង២ផងដែរ។ លោកកស័ក្តសូមអរគុណដល់សមាជិក IDI និង IDC ដែលបានផ្តល់ជាតុចូលជាច្រើនដល់ការធ្វើពាណិជ្ជកម្មរបស់ CP All ជាពិសេសពាក់ព័ន្ធនឹង 7Eleven និង ការចំណាប់អារម្មណ៍ក្នុងការដាំដុះ និងផលិត កាហ្វេ ដើម្បីនាំចេញ ព្រោះ IDI និង IDC មានសមាជិកជាច្រើន ដែលសុទ្ធតែជាពាណិជ្ជករ និងវិនិយោគិនកម្ពុជា ស្គាល់វិស័យ ផលិតផល និងទីផ្សារនៅកម្ពុជាយ៉ាងច្បាស់។ លោកសន្យាថានឹងបើកចំហទីផ្សារទាំងចំនួន 13,000 ហាងរបស់ 7Eleven ដែលផ្តល់សេវាដល់ប្រជាជនថៃចំនួនជាង 12-13 លាននាក់ក្នុង ១ ថ្ងៃ, ផ្សារបោះដុំ Makro ចំនួន ជាង 100, និង ផ្សារលក់រាយ Lotus ចំនួនជាង 200 ទៀត ដល់ផលិតផលកម្ពុជា ដើម្បីលក់ឲ្យបានទូលំទូលាយក្នុងប្រទេសថៃ។
លោកកស័ក្ត និងលោកសេរីវឌ្ឍន៍ ដែលជាប្រធានស្ថាប័នទាំង ២ បានសំដែងការគាំទ្រ និងជំនឿជឿជាក់ថា៖ CP All និង IDC ប្រាកដជានឹងអាចសហការគ្នាវិនិយោគនៅកម្ពុជានាពេលខ្លីខាងមុខ។ លោកទាំង ២ ក៏បានសំដែងការគាំទ្រឲ្យមានសម្ពន្ធហ្គូ Go Federation នៅកម្ពុជា នាពេលខាងមុខ ដើម្បីបង្ហាត់កូនខ្មែរឲ្យចេះលេងកីឡា Go នេះ ព្រោះលោកកស័ក្តបានផ្តល់អាហាររូបករណ៍ដល់កូនខ្មែរចំនួន ៣០ នាក់ ដើម្បីរៀនលេង ព្រោះជាកីឡាចិត្តសាស្ត្រ EQ ដែលសំខាន់បំផុតក្នុងការរស់នៅ ធ្វើពាណិជ្ជកម្ម និងវិនិយោគ។
Chairman of Thai company CP ALL, owner of 7Eleven, discusses with Chairman of ID Investors Association and ID Capital Plc. Expand the market for Cambodian products and increase investment in Cambodia
On May 18, 2022, Mr. Hor Sereyvath, Chairman of the Innovation and Development Investors Association (IDI) and Chairman of the Board of ID Capital Plc. (IDC) led members of the association and the company to meet with Mr. Kasak Chhay Ramisak, Chairman of the Board of Directors of CP All and the management of the company at Kraya Angkor Restaurant after meeting with Samdech Techo Prime Minister on 16 August 2022 to explore investment opportunities in Cambodia.
On behalf of IDI and IDC, Mr. Hor Sereyvath warmly welcomed the delegation of CP All decided to invest in Cambodia, including Makro Market and 7Eleven, which CP All owns the franchise. He also briefed the delegation on IDI & IDC’s focus on investing in three key sectors: real estate, services and agriculture, covers 13 sub-sectors. IDI and IDC have 101 members and more than 130 affiated business operating in the above three sectors. He pointed out that IDI & IDC are interested in co-investing with CP All because the three major areas that IDC focuses on are what CP All has already achieved in Thailand and is stepping into Cambodia.
Mr. Korsak Sakchai Ramisak expressed that we recognize the potential of Cambodia through openness, wide range of foreign investment and the improvement of people’s livelihood as well as the Cambodian economy, which is an important contribution of trade between the 2 countries. Mr. Sak would like to thank the IDI and IDC members for providing a lot of inputs to CP All’s business, especially related to 7Eleven and the interest in growing and producing coffee for export, because IDI and IDC members are Cambodian traders and investors who know the product and market sector in Cambodia very well. He promised to open 7Eleven’s 13,000 stores serving more than 12-13 million Thais a day, more than 100 Makro wholesalers, and more than 200 Lotus hypermarket to sell Cambodian products widely in Thailand.
Mr. Korsak and Mr. Sereyvath, the Chairmans of both institutions, expressed their support and belief that: CP All and IDC will definitely be able to co-invest in Cambodia in the near future. They also expressed support for the Go Federation in Cambodia in the future to train Cambodian children to play Go, because Mr. KhorSak provided scholarships to 30 Cambodian children to learn to play because it is a psychological sport; the most important in training EQ for living, trading and investing.
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Add a Comment