ថ្នាក់ដឹកនាំ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង សាកលវិទ្យាល័យ AUPP ជួបពិភាក្សាស្វែងរកកិច្ចសហប្រតិបត្តិការ
កាលពីរសៀល ថ្ងៃអង្គារ៍ទី២៧ ខែកញ្ញា ឆ្នាំ ២០២២ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំក្រុមការងារទស្សនកិច្ចសិក្សាស្វែងយល់នៅ American University of Phnom Penh ដឹកនាំដោយ លោក លឹម តារារិទ្ធិ ដែលជាប្រធាននាយក និងជាអគ្គនាយកប្រតិបត្តិរបស់ AUPP និង លោក Randolph Hill ប្រធានផ្នែក គ្រប់គ្រងមជ្ឈមណ្ឌលបច្ចេកវិទ្យា (ATC)។ ទស្សនកិច្ចសិក្សាស្វែងយល់នេះបានចែករំលែកពីចក្ខុវិស័យ គោលបំណង គោលដៅ រចនាសម្ព័ន្ធដឹកនាំ និងសក្តានុពលនៃស្ថាប័នទាំង ២ ជាពិសេសផ្តោតការយកចិត្តទុកដាក់លើការពង្រើកសក្តានុពលក្នុងផ្នែក អប់រំ/ធនធានមនុស្ស ដែលទាក់ទងនឹងបច្ចេកវិទ្យា និងសហការវិនិយោគរួមគ្នារវាង IDI/IDC និង AUPP។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Add a Comment