នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការ តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី បានដឹកនាំថ្នាក់ដឹកនាំក្រសួង ជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំ សមាគម IDI ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍, ក្រុមហ៊ុន ID Capital Plc ដោយលោក ចាប សុភ័គ និង ប្រតិភូធុរៈកិច្ចនិងអ្នកជំនាញនាំចេញ-នាំចូល របស់សហរដ្ឋអាមេរិច ដែលដឹកនាំដោយ ឯកឧត្តម ហួត គឹមឆា ឯកអគ្គកុងស៊ុលកិត្តិយស របស់កម្ពុជា ប្រចាំទីក្រុងឡុងប៊ុិច ។
ជំនួបនេះ គឺលើកឡើង អំពីការស្វែងយល់អំពី និតិវិធី និងឪកាសនាំចេញផលិតផលកម្ពុជា ទៅកាន់ប្រទេសកម្ពុជា ។ ប្រតិភូធុរ:កិច្ច និងជំនាញ រួមមាន ទីប្រឹក្សាពាណិជ្ជកម្មកំពង់ផែ, អ្នកឯកទេសឯកសារបែបបទគយ, បច្ចេកទេសស្តង់ដាវេចខ្ចប់ , ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនបញ្ជាទិញ ។
ឯកឧត្តម សុន សេងហួត បានសម្តែងការរីករាយស្វាគមន៍ ចំពោះការផ្តួចផ្តើម បង្កើតក្រុមការងារ គាំទ្រការនាំចេញទៅសហរដ្ឋអាមេរិច ដែលរៀបចំដោយ សមាគម IDI និង ឯកអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងឡុងប៊ុិច និងស្នើសុំការផ្តល់នូវជំនួយលើការប្រឹក្សាលើ គ្រឿងចក្រ ផលិតកម្មដែល អាចផលិតបានតាមស្តង់ដានាំចេញ , ប្រព័ន្ធដឹកជញ្ជូន និងការសហការជាមួយក្រសួង ដើម្បីជំរុញការងារផលិតកម្ម និងផ្សព្វផ្សាយផលិតផលកម្ពុជាលើទីផ្សារអន្តរជាតិ ។
គួររំលឹកផងដែរ សមាគមន៍ IDI និងក្រុមហ៊ុន ID Capital Plz. សហការជាមួយ Khmer Enterprise ( KE ) , សភាពាណិជ្ជកម្មសហរដ្ឋអាមេរិច ( AmCHAM ) បានរៀបចំ សិក្ខាសាលា « ការនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិច » នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា នាទីក្រុងភ្នំពេញ ។
ក្រុមហ៊ុន ID Capital Plc. ដើរតួជាការិយាល័យតំណាងឲ្យក្រុមការងារបច្ចេកទេស ប្រឹក្សាលើបច្ចេកទេសនាំចេញទៅកាន់សហរដ្ឋអាមេរិច។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
The leaders of IDI and IDC, led by Dr. Hor Sereyvath, facilitated a meeting between the US delegation lead by H.E Kim Chha Hout , Honorary Consul General of Cambodia in Long Beach , and the Ministry of Industry, Science, Technology and Innovation.
On December 2, 2022, at the Ministry of Industry, Science, Technology and Innovation, HE Son Seng Huot, Secretary of State, Representative of the Senior Minister, chaired the meeting with the leaders of IDI, led by Dr. Hor Sereyvath, ID Capital Plc. CEO Chap Sopheak and US Business Delegation and Export-Import Specialist, led by HE Kim Chha Hout, Honorary Consul General of Cambodia in Long Beach.
The meeting was about exploring the procedures and opportunities for exporting Cambodian products to Cambodia. Delegates: Duties and expertise include port business consultants, customs documentation specialists, standardization techniques, packaging companies, shipping companies and ordering companies.
His excellency Son Seng Huot Welcomed the Initiative to Establish an Export Support Team to the United States Organized by IDI and the Consulate General of Cambodia in Long Beach Able to produce according to export standards, transportation system and cooperation with the Ministry to promote the production and promotion of Cambodian products on the international market.
Also worth mentioning is IDI and ID Capital Plc in collaboration with Khmer Enterprise (KE), the United States Chamber of Commerce (AmCHAM) organized a seminar on “Exporting Food Products to the US Market” on December 3, 2022 at the Sokha Hotel in Phnom Penh.
ID Capital Plc acts as the office representing the Technical Working Group on Technical Export to the United States.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Add a Comment