317992836_205153458710489_1201500256506752767_n

ឯកឧត្តម ឌិត ទីណា – DITH Tina រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ទទួលជួបគណៈប្រតិភូសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំ IDI & IDC

[ English below] ឯកឧត្តម ឌិត ទីណា – DITH Tina រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ទទួលជួបគណៈប្រតិភូសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំ IDI & IDC ផ្តោតលើការនាំចេញផលិតផលម្ហូបអាហារទៅសហរដ្ឋអាមេរិក
នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍, ក្រុមហ៊ុន ID Capital Plc ដោយលោក ចាប សុភ័គ និង គណៈប្រតិភូធុរៈកិច្ច និងអ្នកជំនាញនាំចេញ-នាំចូល របស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយ ឯកឧត្តម ហួត គឹមឆា អគ្គកុងស៊ុលកិត្តិយស របស់កម្ពុជា ប្រចាំទីក្រុងឡុងប៊ុិច រដ្ឋកាលីហ្វរ័នីយ៉ា សហរដ្ឋអាមេរិក ។
ជំនួបនេះ គឺលើកឡើង អំពីការស្វែងយល់អំពី នីតិវិធី និងឱកាសនាំចេញផលិតផលកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក។ គណៈប្រតិភូធុរ:កិច្ច និងជំនាញ រួមមាន ទីប្រឹក្សាពាណិជ្ជកម្មកំពង់ផែ, អ្នកឯកទេសឯកសារបែបបទគយ, បច្ចេកទេសស្តង់ដាវេចខ្ចប់, ទីផ្សារនិងផ្សព្វផ្សាយ, ការគ្រប់គ្រងស្តុក, ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនបញ្ជាទិញ។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ ចំពោះប្រតិភូ និងគាំទ្រការនាំចេញទៅសហរដ្ឋអាមេរិក។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ការគាំទ្រការវិនិយោគ ការជំរុញការនាំចេញ ការស្វែងរកទីផ្សារ (buyer) , ការស្វែងរកដៃគូ ដែលមានបទពិសោធន៍ , ការគ្រប់គ្រងគុណភាពនៃការ ដាំដុះ គ្រាប់ពូជ និងត្រូវមានកិច្ចសន្យាទទួលទិញជាមួយកសិករ ។
គួររំលឹកផងដែរ សមាគម IDI និងក្រុមហ៊ុន ID Capital Plc សហការជាមួយ Khmer Enterprise (KE) , សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (AmCHAM) នឹងរៀបចំ សិក្ខាសាលា «ការនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក» នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា នាទីក្រុងភ្នំពេញ ។
ក្រុមហ៊ុន ID Capital Plc. ដើរតួជាការិយាល័យតំណាងឲ្យក្រុមការងារបច្ចេកទេស ប្រឹក្សាលើបច្ចេកទេសនាំចេញទៅកាន់សហរដ្ឋអាមេរិក។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!

H.E. Dith Tina, Minister for Agriculture, Forestry and Fisheries, received US Delegation and leaders of IDI & IDC focusing on Food Export to the US
On December 2, 2022, at the Ministry of Agriculture, Forestry and Fisheries, HE Minister Dith Tina and the leaders of the Ministry met with the leaders of IDI led by Dr. Hor Sereyvath, ID Capital Plc CEO by Mr. Chap Sopheak and business delegation with US Import and Export Expertise, led by HE Huot Kimcha, Honorary Consul General of Cambodia in Long Beach, California, USA.
The meeting was focusing on exploring the procedures and opportunities for exporting Cambodian products to Cambodia. Members of the delegation include port business consultants, customs documentation specialists, standardization techniques, merchasing, packaging, marketing and advertising, inventory management, shipping companies and purchasing companies.
The Minister welcomed the delegation and supported food exports to the United States. HE Minister shared the policy of the Royal Government in support of investment and export promotion, such as finding market (buyer), finding experienced partners, quality control of investment with clear planning especially contract with the farmer.
IDI and ID Capital Plc in collaboration with Khmer Enterprise (KE), United States Chamber of Commerce (AmCHAM) will organize a seminar on “Food Export to the US” on December 3. 2022 at Sokha Hotel, Phnom Penh.
ID Capital Plc. will act as the representative office supporting the Technical Working Group on Export to the United States.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *