317726759_205716531987515_4085926338786392524_n

ជួបពិភាក្សាក្នុងគោលបំណង ដើម្បីជម្រុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារទៅកាន់សហរដ្ឋអាមេរិក

[English Below] នារសៀលថ្ងៃទីអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ទទួលជួបពិភាក្សាការងារជាមួយអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិកដែលសម្របសម្រួលដោយ លោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជាប្រចាំ រដ្ឋកាលីហ្វ័រញ៉ា និង លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាសមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI ) ក្នុងគោលបំណង ដើម្បីជម្រុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារទៅកាន់សហរដ្ឋអាមេរិក ៕
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសំដែងការគាំទ្រយ៉ាងក្រៃលែងចំពោះការរៀបចំសិក្ខាសាលានេះឡើង ហើយបានជួយទាក់ទាញក្រុមហ៊ុនពីសហរដ្ឋាអាមេរិកមកកាន់កម្ពុជាជិត ១០ ក្រុមហ៊ុន ដែលមានជំនាញខាងដឹកជញ្ជូន ផែ សម្របសម្រួលជាមួយគយ អ្នកបញ្ជាទិញ និងតំណាងផ្សារធំៗដូចជា Walmart និង Costco ព្រមជាមួយនឹងការទាក់ទាញក្រុមហ៊ុនក្នុងប្រទេសជិតមួយរយ ដែលមានជាសមាជិករបស់ IDI ខ្លះ និងក្រុមហ៊ុនកសិកម្ម និងផលិតកម្មផ្សេងៗនៅកម្ពុជា។
គួររំលឹកផងដែរ សមាគមន៍ IDI និងក្រុមហ៊ុន ID Capital Plz. សហការជាមួយ Khmer Enterprise ( KE ) , សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ( AmCHAM ) បានរៀបចំ សិក្ខាសាលា « ការនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក » នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា នាទីក្រុងភ្នំពេញ ។

សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!

In the afternoon of Sunday, December 04, 2022, His Excellency Lt. Gen. Hun Manet, Deputy Commander of the Royal Cambodian Armed Forces and Commander of the Army, met to discuss the work. With former officials and businessmen from California, USA, facilitated by Mr. Huot Kimcha, Honorary Consul of Cambodia in California, and Dr. Hor Sereyvath, Chairman of the Board of Innovation and Development Investors Association (IDI), in order to promote the export of agricultural and food products. To the United States.
On that occasion, HE Dr. HUN Manet expressed his strong support for the organizing of this workshop and helped to attract nearly 10 companies from the United States to Cambodia, which specialize in port transportation, coordinating with customs, buyers and market representatives. Big companies like Walmart and Costco, as well as attracting nearly a hundred local companies, some of which are members of IDI and other agricultural and manufacturing companies in Cambodia.
Also worth mentioning is IDI and ID Capital Plc. In collaboration with Khmer Enterprise (KE), the American Chamber of Commerce (AmCHAM) organized a seminar on “Exporting Food Products to the US Market” dated December 3, 2022 at the Sokha Hotel in Phnom Penh.

Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *