សមាគមវិនិយោគិននវានុត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ដោយមានកិច្ចសហការ និងគាំទ្រពី សហគ្រិនខ្មែរ Khmer Enterprise, AmCham Cambodia, សារព័ត៌មាន Khmer Times និង Fresh News បានសហការរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក”នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។ ពិធីដ៏អធិកអធមនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហ៊ាន វ៉ាន់ហាន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សិក្ខាសាលាខាងលើមានការចូលរួមពីសំណាក់សិក្ខាកាមជាង ១០០នាក់ មកពីបណ្តាក្រុមហ៊ុន និងប្រតិបត្តិករមួយចំនួនក្នុងវិស័យកសិកម្ម ផលិតផលចំណីអាហារ និងដឹកជញ្ជូន។ ប្រធានបទ និងសកម្មភាពសំខាន់ៗរួមមានទិដ្ឋភាពទូទៅនៃទីផ្សារសហរដ្ឋអាមេរិក តម្រូវការជាមូលដ្ឋាន និងបែបបទកត្តិយុត្តស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ ការដឹកជញ្ជូន ការរក្សាទុកផលិតផល និងដំណើរការនៃការរៀបចំឯកសារគយសម្រាប់នាំទំនិញចូលសហរដ្ឋអាមេរិក។ ជាមួយគ្នាផងដែរ កម្មវិធីសំណួរចម្លើយ ការដាក់តាំងបង្ហាញផលិតផល និង កិច្ចសំណេះសំណាលវាងសិក្ខាកាម និងអ្នកបញ្ជាទិញក៏ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីផងដែរ។ រីឯវាគ្មិនរួមមាន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនឯកជនមួយចំនួនដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងការនាំផលិតផលចំណីអាហារចូលសហរដ្ឋអាមេរិក (ធ្វើដំណើរមកកម្ពុជាដើម្បីចូលរួមដោយផ្ទាល់) និងមន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) (ចូលរួមតាមរយៈកម្មវិធី Zoom)។
បន្ទាប់ពីសិក្ខាសាលាបានបញ្ចប់ សិក្ខាកាមចូលរួមអាចស្វែងយល់បន្ថែម ក៏ដូចជាទទួលការប្រឹក្សាយោបល់នៅក្រុមហ៊ុន ID Capital ដែលមានស្នាក់ការនៅការិយាល័យលេខ ១៥ និង១៦ ជាន់ទី២៥ នៃអគារ Flatiron ក្នុងតំបន់ពាណិជ្ជកម្មបឹងកក់ ផ្លូវលេខ១០២ សង្កាត់ទន្លេស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមអរគុណចំពោះការចូលរួមគាំទ្រផលិតផលជាតិ និងកសិករខ្មែរ!
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
“FOOD EXPORT TO THE UNITED STATES” SEMINAR ENDED WITH SUCCESSFUL OUTCOMES
Co-organized by Innovation & Development Investors Association (IDI) and ID Capital Plc. (IDC) with collaboration and supports from សហគ្រិនខ្មែរ Khmer Enterprise and AmCham Cambodia, Khmer Times and Fresh News, the seminar entitled “Food Export to the United States” falls on December 03, 2022 at Sokha Phnom Penh Hotel & Residence. The event is presided over by H.E. KHA Leng, Secretary of State for Commerce, H.E. HEAN Vanhan, Secretary of State for Agriculture, Fisheries and Forestry and H.E. SON Seng Huot, Secretary of State for Industry, Science, Technology & Innovation.
The seminar was attended by over 100 participants representing companies that operate in agriculture, food, merchandising, and logistic sectors. Topics and activities include an overview of the US markets, basic requirements for food safety, standard packaging, logistics, warehousing, and US Custom process and paperwork, followed by Q&A, breakout session, product showcase, and a bridge of connection between participants and buyers. Its panel speakers consist of private companies’ executives from the United State who physically attend the event in Cambodia and one US’s Food and Drug Administration (FDA) officer who dials via Zoom.
After the seminar, participants can seek for further details as well as expert advisory pertinent to the export of food products from Cambodia to the United States at ID Capital Plc., located at unit 15-16, 25th floor of Flatiron by Meridian, Street 102, Sangkat Tonle Srah Chak, Khan Daun Penh, Phnom Penh.
Thank you for supporting Cambodian products and farmers!
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Add a Comment