ពិធីចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ID Capital (IDC) និងក្រុមហ៊ុន Golden Equator (GE)
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសសឹង្ហបុរី លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និង លោក ចាប សុភ័គ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ID Capital Plc. បានចុះអនុស្សរណៈយោគយល់គ្នាបង្កើតកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយក្រុមហ៊ុនគ្រប់គ្រងវិនិយោគរបស់សឹង្ហបុរី Golden Equator International Pte. Ltd. ជាសម្ព័ន្ធធុរកិច្ចរបស់ Golden Equator Group ដែលមានលោកស្រី Shirley Crystal Chua ប្រធាននាយិកាប្រតិបត្តិ, លោក Saif Ahmad Siddiqui នាយកគ្រប់គ្រង និងលោក Adaim Flinter នាយកគ្រប់គ្រងដៃគូអាជីវកម្មជាភាគីហត្ថលេខី។
ក្រុមហ៊ុន Golden Equator International ជាសម្ព័ន្ធអាជីវកម្មដែលមានប្រតិបត្តិការលើការគ្រប់គ្រងទ្រព្យសម្បត្តិពហុគ្រួសារ និងការចាត់ចែងទ្រព្យសម្បត្តិ (Golden Equator Wealth), ការគ្រប់មូលធនវិនិយោគ (Golden Equator Venture), ការចងសហគមវិនិយោគិន និងការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីជំរុញ ការអភិវឌ្ឍន៍អាជីវកម្ម (Spectrum), App សម្រាប់សមាជិក និងដៃគូសម្រាប់បង្កើនទំនាក់ទំនង និងចែករំលែកបទពិសោធន៍សហប្រតិបត្តិការអាជីវកម្ម (Swish), ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព (Pinnacle), ការបង្កើតទម្រង់សម្រាប់ការបង្ហាញនិងកែលំអរចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន ក្នុងការបង្កើតនូវការរៀបចំផ្សារភ្ជាប់ឱកាសវិនិយោគ (The Simple Sum) ។
គោលបំណងនៃអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីររៀបចំឡើងដើម្បី៖
១- សហការទាក់ទាញការវិនិយោគទៅព្រះរាជាណាចក្រកម្ពុជា និងគម្រោងវិនិយោគអន្តរជាតិ
២- ពង្រឹងសមត្ថភាពវិនិយោគិនកម្ពុជា ដើម្បីវិនិយោគឲ្យមានប្រសិទ្ធផល និងប្រសិទ្ធភាព កម្រិតអន្តរជាតិ
៣- ពង្រឹងចំណេះដឹងអំពីរចនាសម្ព័ន្ធមូលនិធិអន្តរជាតិ ក៏ដូចជាអភិវឌ្ឍធនធានដែលមានជំនាញវិជ្ជាជីវៈ ទាក់ទងនឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិ
៤- សហការគ្នាបង្កើតគម្រោងវិនិយោគរួមដែលមានសក្តានុពលនាពេលខាងមុខ
MOU Signing Between ID Capital (IDC) and Golden Equator (GE)
ID Capital Plc. and Golden Equator, a holding group of businesses from Singapore, established a formal tie through the signing of a Memorandum of Understanding (MOU) in Singapore on 22 November 2022. The signing ceremony was attended by IDC’s Chairman of the Board of Directors Dr. Hor Sereyvath, IDC’s CEO Mr. Chap Sopheak as well as Golden Equator’s Founder and Group CEO Shirley Crystal Chua, Managing Partner Adam Flinter, and Director Saif Ahmad Siddiqui.
Golden Equator is a holding group of businesses spanning multi-family office and wealth management (Golden Equator Wealth), venture capital fund manager (Golden Equator Ventures), community-focused shared workspace (SPECTRUM), business community app (Swish), next-generation and entrepreneurship learning programmes (Pinnacle), and personal finance literary platform (The Simple Sum).
The MOU between the two entities intends to deliver the following collaborations:
1. To jointly attract investments into Cambodia and other international projects
2. To enhance the understanding and ability of Cambodian investors to invest effectively on a global level
3. To deepen knowledge of international fund structures as well as develop professional and finance-related talents in Cambodia to better attract investors
4. To consider potential joint venture projects that aid in the overall economic development and growth of Cambodia
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Add a Comment