320393661_2252295928287438_7715387284229975402_n

សមាគម IDI ចុះ MOU ជាមួយ សភាពាណិជ្ជកម្ម នាំចេញនាំចូល និងសហប្រតិបត្តិការ នៃប្រទេសប៉ូឡូញ ជម្រុញការវិនិយោគ និងនាំចេញផលិតផលចំណីអាហារ

[English Below] សមាគម IDI ចុះ MOU ជាមួយ សភាពាណិជ្ជកម្ម នាំចេញនាំចូល និងសហប្រតិបត្តិការ នៃប្រទេសប៉ូឡូញ ជម្រុញការវិនិយោគ និងនាំចេញផលិតផលចំណីអាហារ
ដោយ IDI ផ្តោតលើការវិនិយោគវិស័យកសិកម្ម ស្របនឹងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជម្រុញក្នុងវិស័យនេះ រួមជាមួយនឹងតម្រូវការនៃការនាំចូល-នាំចេញផលិតលផលម្ហូបអាហារ របស់ប៉ូឡូញ, សមាគម IDI, ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាបាល និង លោក ចាប សុភ័គ អគ្គលេខាធិការ, បានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា MOU ជាមួយ សភាពាណិជ្ជកម្ម នាំចេញនាំចូល និងសហប្រតិបត្តិការ Chamber of Commerce of Import, Export and Cooperation (CCIEC), ដឹកនាំដោយ លោក Andrzej Łyko, ប្រធាន CIEC, Wioletta Rolewska និង Iwona Wesołek, BOD Members របស់ CCIEC នៃប្រទេសប៉ូឡូញ នៅទីក្រុង Poznan នាថ្ងៃទី13 ខែធ្នូ ឆ្នាំ2022 ។
គួរកត់សម្គាល់ផងដែរថា, MOU រវាងស្ថាប័នទាំង 2 ប្រពឹត្តទៅបានដោយមានការជួយសម្របសម្រួលពីលោក Adam Koderki និងលោក Tomasz Magdziarz ដែលជាវិនិយោគិន វិស័យបដិសណ្ឋាកិច្ច និងទេសចរណ៍ ដែលមានដូចជា The One Resort និង You&Me Resort នៅកោះរុង នៃខេត្តព្រះសីហនុ, វិស័យបច្ចេកវិទ្យា e-commerce MyPhsar.com, និង នាំចូលគ្រឿងសឹង្ហារឹម នៅកម្ពុជា រយៈពេលជាង 8 ឆ្នាំកន្លងមក។ កិច្ចសហប្រតិបត្តិការនេះក៏មានការចូលរួមជ្រោមជ្រែងពីលោក ស សារិន, កុងសុលកិត្តិយស ប៉ូឡូញប្រចាំនៅកម្ពុជា និងជា សមាជិក របស់ ID Investors Association ផងដែរ។ IDI ក៏បាននាំផលិតផលម្ហូបអាហារ របស់សិក្ខាកាម Food Export to the United States កាលពីថ្ងៃទី3 ខែធ្នូ ឆ្នាំ2022 កន្លងទៅ មកជូន CCIEC ដើម្បីចែកចាយដល់សមាជិកដែលត្រូវការនាំចូលមកកាន់ប៉ូឡូញ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
ID Investors Association (IDI) Signs MOU with Polish Chamber of Commerce of Import, Export and Cooperation (CIEC) to Foster Investment in and Export of Food Products
Focusing on IDI’s priority investment sector which is in line with the Royal Government of Cambodia’s direction to boost agriculture sector, and in conjunction with Poland’s inadequate demand for food product import-export, IDI’s Chairman Dr. Hor Sereyvath, and Secretary General Mr. Chap Sopheak signed a Memorandum of Understanding (MOU) with the Chamber of Commerce of Import, Export and Cooperation (CCIEC), represented by CIEC’s President Mr. Andrzej Łyko and BOD Members Mr. Wioletta Rolewska and Mr. Iwona Wesołek in Poznan, Poland on December 13th, 2022.
It should be noted that the MOU between the two parties was made possible with the coordination from Mr. Adam Koderki and Mr. Tomasz Magdziarz, who have been actively investing for more than 8 years in Cambodia’s hospitality and tourism sector, operating The One and You&Me Resort in Koh Rong, Preah Sihanouk province. The two also invest in e-commerce platform named MyPhsar.com, and furniture venture. This cooperation is also supported by Mr. Sar Sarin, Polish Honorary Consul General in Cambodia, also a member of ID Investors Association.
During the signing ceremony, IDI presented product samples from the ‘Food Export to the United States’ seminar, which was held since December 3rd, 2022, to CCIEC in order to capture their high level of interest to import to Poland.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *