323889295_885970665877038_3584807625060867907_n

សមាគម វិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ IDI ជួបពិភាក្សាលើកិច្ចសហប្រត្តិបត្តិការជាមួយ ChokChey Finance Plc.

[English Below] សមាគម វិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ IDI ជួបពិភាក្សាលើកិច្ចសហប្រត្តិបត្តិការជាមួយ ChokChey Finance Plc. ដើម្បីស្វែងឱកាសវិនិយោគរួមគ្នា
នារសៀលថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ សមាគម ID Investors Association “IDI” និង ក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និង លោក ចាប សុភ័គ ប្រធាននាយកប្រតិបត្តិ ព្រមទាំងក្រុមការងារក្រុមហ៊ុន IDC បានជួបពិភាក្សាលើកិច្ចសហប្រត្តិបត្តិការជាមួយ ChokChey Finance Plc. តំណាងដោយលោក Ryan Park ប្រធាននាយកប្រតិបត្តិ និងលោក CHA, Joong Ryul អនុប្រធាននាយកប្រតិបត្តិ និងសហការី។ ក្នុងជំនួបនេះ ភាគីទាំងពីរបានណែនាំអំពីស្ថាប័ន ផលិតផល សេវាកម្ម និងដំណើរការអាជីវកម្មរបស់ខ្លួន មុននឹងបើកកិច្ចពិភាក្សាបឋមលើគម្រោងវិនិយោគមួយចំនួន ដែលកំពុងស្ថិតក្នុងដំណាក់ការសិក្សាដោយក្រុមការងារ IDC។ ភាគីទាំងពីរនឹងបន្តកិច្ចពិភាក្សាបន្ថែមដើម្បីកំណត់គោលដៅ និងគម្រោងវិនិយោគក្នុងពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ផងដែរថា ChokChey Finance Plc. គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hanshin The Hue ដែលបាន និងកំពុងធ្វើប្រតិបត្តិការក្នុងវិស័យសំណង់ និងវិស្វកម្មក្នុងប្រទេសកូរ៉េខាងត្បូង និងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ Hanshin បានទទួលគម្រោងកែលម្អផ្លូវជាតិលេខ២ និងលេខ៥ នៅកម្ពុជាផងដែរ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
ID Investors Association “IDI” conducted a meeting with ChokChey Finance Plc. to look for joint investment opportunities together.
On the afternoon of Tuesday, January 3, 2023, ID Investors Association “IDI” and ID Capital Plc. “IDC” led by Dr. Hor Sereyvath, Chairman of the Board, and Mr. Chap Sopheak, Chief Executive Officer and IDC team met to discuss cooperation with ChokChey Finance Plc. Represented by Ryan Park, Chief Executive Officer, and CHA, Joong Ryul, Executive Vice President and Associates. During the meeting, the two sides introduced their institutions, products, services, and business processes before opening preliminary discussions on a number of investment projects under study by the IDC team. The two sides will continue further discussions to set investment goals and plans in the near future.
It should also be noted that ChokChey Finance Plc. is a subsidiary of Hanshin The Hue, which has been operating in the field of construction and engineering in South Korea and the Kingdom of Cambodia; Hanshin has also received projects to renovate National Roads 2 and 5 in Cambodia.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *