[English Below]
សមាគម IDI បើកកិច្ចពិភាក្សាជាមួយក្រុមវិស្វករជំនាញមកពីប៉ូឡូញ
កាលពីថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ សមាគម ID Investors Association “IDI” និង ក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល លោក ចាប សុភ័គ ប្រធាននាយកប្រតិបត្តិ និងសមាជិក សមាជិកាសមាគម IDI បានទទួលជួបពិភាក្សាជាមួយក្រុមវិស្វករជំនាញមួយក្រុម មកពីសាធារណរដ្ឋប៉ូឡូញ នៅការិយាល័យកណ្តាលក្រុមហ៊ុន IDC។ ជាមួយនឹងបទពិសោធន៍ជាងមួយទស្សវត្តន៍កន្លះលើការគូសប្លង់ និងសាងសង់នៅទីក្រុង Poznan ក្រុមវិស្វករជំនាញបានចែករំលែកពីបច្ចេកទេសនៃការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងកែច្នៃកាកសំណល់ និងបំលែងទៅជាថាមពលអគ្គីសនីប្រើប្រាស់ (Waste Management System)។ ក្រៅពីនេះ ក្រុមវិស្វករប៉ូឡូញក៏មានបទពិសោធន៍លើការសាងសង់សិប្បកម្មកែច្នៃ ឬផលិត ផលិតផលចំណីអាហារ កសិដ្ឋានចិញ្ចិមសត្វ កសិដ្ឋានចិញ្ចឹមគោផលិតទឹកដោះ និងរោងចក្រវេចខ្ចប់ និងស្តុកទុកសម្រាប់ផលិតផលបន្លែ និងផ្លែឈើ។ល។
ជាកិច្ចឆ្លើយតប លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ មានប្រសាសន៍ស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមវិស្វករចំពោះការស្វែងរកឱកាសធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍ និងបច្ចេកទេសសាងសង់ តាមបទដ្ឋាន និងស្តង់ដារអ៊ឺរ៉ុបរបស់ក្រុមវិស្វករខាងលើ។ លោកបណ្ឌិតបានបន្ថែមទៀតថា ការកែប្រែកាកសំណល់ទៅជាអគ្គីសនីដើម្បីប្រើប្រាស់ក្នុងធុរកិច្ចមិនត្រឹមតែជួយកាត់បន្ថយចំណាយសម្រាប់ស្ថាប័នប៉ុណ្ណោះទេ តែក៏បានចូលរួមជួយដល់បរិស្ថានតាមរយៈការបំលែងឧស្ម័នកាបូនិកទៅជាអគ្គីសនី។ ក្នុងនេះផងដែរ សហគ្រាសផលិតចំណីអាហារ ឬកសិដ្ឋានដែលប្រើប្រាស់បច្ចេកវិទ្យានេះនឹងទទួលបាននិរន្តរភាពថាមពល ហើយអាចមានលទ្ធភាពទទួលបានការទទួលស្គាល់ស្តង់ដារ Enterprise, Social, Governance (ESG) ដែលនឹងជួយបង្កើនភាពទាក់ទាញនៃផលិតផលរបស់ខ្លួននៅលើទីផ្សារអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកនាពេលអនាគត។
បន្ទាប់ពីជំនួបនេះ ភាគីទាំងពីរនឹងពិភាក្សាបន្ថែមលើចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការបស់អ្នកជំនាញ និងសមាគម IDI និង ក្រុមហ៊ុន IDC។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
IDI Opened Talk with a Group of Professional Engineers from Poland
On Friday morning, January 20th, 2023, ID Investors Association “IDI” and ID Capital Plc. “IDC” led by Dr. Hor Sereyvath, Chairman of the Board of Directors, Mr. Chap Sopheak, CEO and IDI Members welcomed a group of professional engineers from the Republic of Poland at IDC’s head office. With more than a decade of experience in design and construction in Poznan, the Polish team shared experience in the design of infrastructure and system for waste management for electricity conversion. The team also emphasized its experiences in the construction of food manufacturing plant, livestock farms, dairy farms, dairy production, packaging and storage facilities for vegetable and fruit products, etc.
In response, Dr. Hor Sereyvath expressed his welcome for the group’s interest in exploring business opportunities in the Kingdom of Cambodia and praised the experience and construction techniques shared. He added that Waste Management and Electricity Conversion not only reduces manufacturers’ cost but also helps the environment by turning waste into electricity, and if adopted, the technology will help Cambodian manufactures turn into as a sustainable business which is in accordance with one of the pillar under Enterprise, Social, Governance (ESG) that can attract the interest of Western and US markets in the future.
After the meeting, the two sides will hold subsequence meetings to further discuss the areas of cooperation.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Add a Comment