324891168_6601477076546286_8454511534099013285_n

ពិធីចុះអនុស្សារណៈយោគយល់រវាង សមាគម IDI ជាមួយក្រុមហ៊ុនមេធាវី KHS

[English Below] ពិធីចុះអនុស្សារណៈយោគយល់រវាង សមាគម IDI ជាមួយក្រុមហ៊ុនមេធាវី
KHS លើការផ្តល់សេវាកម្មប្រឹក្សាផ្លូវច្បាប់
កាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ សមាគម ID Investors Associations “IDI” តំណាងដោយ លោក ចាប សុភ័គ អគ្គលេខាធិការសមាគម និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ID Capital PLC. “IDC” បានចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការសេវាកម្ម​ប្រឹក្សាផ្លូវច្បាប់ និងសេវាកម្មមេធាវីផ្សេងៗទៀត ជាមួយក្រុមហ៊ុនមេធាវី KHS & Partners “KHS” តំណាងដោយលោក មាស សុវណ្ណ ជានាយកគ្រប់គ្រង។ តាមរយៈអនុស្សរណៈយោគយល់នេះ សមាជិកសមាគម IDI ទាំងអស់នឹងទទួល​បានការប្រឹក្សាយោបល់ផ្នែកច្បាប់ និងសេវាផ្តល់សាក្ខីកម្មផ្លូវច្បាប់ដោយឥតគិតថ្លៃ ព្រមទាំងការប្រើប្រាស់សេវាកម្មផ្នែកច្បាប់ផ្សេងទៀតរបស់ KHS ក្នុងតម្លៃពិសេស។
KHS គឺជាក្រុមហ៊ុនមេធាវីដែលផ្តល់សេវាកម្មផ្នែកច្បាប់យ៉ាងទូលំទូលាយ
ជាមួយនឹងការយល់ឃើញយ៉ាងមុតស្រួច និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ​ក្នុងការជួយអតិថិជនក្នុងស្រុក និងក្រៅស្រុកក្នុងការដោះស្រាយ​បញ្ហាផ្លូវច្បាប់នានា។ តម្លៃស្នូលរបស់ KHS គឺភាពស្មោះត្រង់ ការកសាង និងពង្រឹងទំនាក់ទំនងដ៏ស៊ីជម្រៅ និងការផ្តល់ជូននូវសេវាកម្មផ្លូវច្បាប់ដែលមាន​គុណភាពខ្ពស់ក្នុងលក្ខណៈផ្លូវច្បាប់ប្រកបដោយវិជ្ជាជីវៈដល់អតិថិជន។
Memorandum of Understanding Singing between IDI and KHS on Legal Services
On Tuesday, January 24th, 2023, ID Investors Associations “IDI” represented by Mr. Chap Sopheak, Secretary General and CEO of ID Capital Plc. “IDC” inked a formal partnership through a Memorandum of Understanding (MOU) on legal consultations and other legal services with KHS & Partner “KHS” represented by Mr. Meas Sovann, Managing Partner. Through this partnership, all IDI members will receive legal consultation and lawyer witnessing at no charge, as well as access to other KHS legal services at special rates.
KHS is a law firm that provides a wide range of legal services with a clear vision and a strong commitment to assisting local and international clients to resolve legal-related matters. KHS’s core values are honesty, building and deepening relationships, and providing high-quality legal services in a professional manner to clients.
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *