328633654_891155818671679_3415529926127526181_n

ពិធីចុះអនុស្សារណៈយោគយល់រវាង សមាគម IDI និងសមាគម ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា

[English Below] ពិធីចុះអនុស្សារណៈយោគយល់រវាង សមាគម IDI និងសមាគម ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា
នៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគម ID Investors Associations “IDI” តំណាងដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ ជាមួយ សមាគម ក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ តំណាងដោយលោកបណ្ឌិត ស សារិន នាយកជាន់ខ្ពស់ នៅការិយាល័យកណ្តាលសមាគម។ តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរនឹងសហការ គាំទ្រសកម្មភាពស្នូលរបស់គ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី ដែលទាក់ទងនឹងការធ្វើពាណិជ្ជកម្ម និងជុំរុញឱកាសវិនិយោគសម្រាប់សហគ្រាសធុរកិច្ចនៅកម្ពុជានិងដៃគូបរទេស។ ក្នុងន័យនេះ គូភាគីនឹងសហការផ្តួចផ្តើមសកម្មភាពលើកកម្ពស់អាជីវកម្ម ឱកាសវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ ដំណើរអាជីវកម្ម និងការតភ្ជាប់សង្គមរវាងព្រះរាជាណាចក្រកម្ពុជា និងថៃឡង់ ក៏ដូចជាបណ្តាប្រទេសដៃគូមួយចំនួនទៀត។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
Memorandum of Understanding Singing between IDI and CBC
On Wednesday, February 01st, 2023, ID Investors Associations “IDI” represented by Dr. Hor Sereyvath, Chairman of the Board of Directors, formalized the relationship with the Cambodian Business Council Association in Thailand (CBC) represented by Dr. Sar Sarin, Senior Vice President, through a Memorandum of Understanding (MoU) at IDI’s Head Office. Through this MoU, the parties will collaborate to extend support for each other’s core activities for the purpose of promoting trade, entrepreneur ecosystem and investment opportunities between Cambodian businesses and foreign counterparts. In this regard, the two sides will jointly initiate activities to promote business, investment opportunities, cultural exchanges, business processes and social connectivity between the Kingdom of Cambodia and Thailand, as well as a number of foreign partners.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *