334537305_168159942650183_4968138703155459712_n

សមាគម IDI សាទរចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគិន និងធុរកិច្ច ទៅកាន់សហរដ្ឋអាមេរិកជាមួយនឹងកម្មវិធីសំណេះសំណាលតម្រង់ទិស

[English Below] សមាគម IDI សាទរចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគិន និងធុរកិច្ច ទៅកាន់សហរដ្ឋអាមេរិកជាមួយនឹងកម្មវិធីសំណេះសំណាលតម្រង់ទិស
នៅរសៀលថ្ងៃសុក្រទី៣ ខែមីនា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដោយមានកិច្ចសហការ និងគាំទ្រពី សហគ្រិនខ្មែរ Khmer Enterprise “KE” និង សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា “AmCham Cambodia” បានរៀបចំកិច្ចប្រជុំសំណេះសំណាល និងតម្រង់ទិស សម្រាប់ប្រតិភូដែលនឹងចូលរួម ដំណើរទស្សនកិច្ចគណៈប្រតិភូកម្ពុជាទៅសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI និង IDC លោក An Moses ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព “EDF” ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ និង លោកឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលរបស់ IDI និង IDC ព្រមទាំងគណៈប្រតិភូកម្ពុជាដែលត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកផងដែរ។
លោកបណ្ឌិត សេរីវឌ្ឍន៍ បានលើកឡើងថា ដំណើរទស្សនៈកិច្ចគណៈប្រតិភូទៅសហរដ្ឋអាមេរិក គឺជាសកម្មភាពបន្ត បន្ទាប់ពីសមាគម IDI បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “Food Exports to the US” កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់បន្ថែមទៀតនូវការនាំចេញផលិតផលចំណីអាហារពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។ លោកបណ្ឌិតមានប្រសាសន៍បន្តថា “សិក្ខាសាលាស្តីពីការនាំចេញផលិតផលចំណីអាហារគឺជាជោគជ័យដ៏ធំធេងពិតមែន ប៉ុន្តែវាគ្រាន់តែជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពបន្តបន្ទាប់ដែល IDI បង្កើតឡើងដើម្បីចូលរួមចំណែកគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា”។ លោកបានបន្ថែមថា “ដំណើរទស្សនកិច្ចនេះនឹងបន្ថែមការយល់ដឹង និងជុំរុញដល់ការពិភាក្សាដែលកំពុងដំណើរការរួចហើយរវាងអ្នកផលិត/នាំចេញកម្ពុជា និងអ្នកបញ្ជាទិញ/ឈ្មួញកណ្តាលនៅអាមេរិក។ ខ្ញុំសង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចនេះ ការនាំចេញផលិតផលចំណីអាហារទៅសហរដ្ឋអាមេរិកនឹងបន្តកើនឡើងមួយកម្រិតទៀតក្នុងពេលឆាប់ៗខាងមុខ”។
លោក​ An Moses មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម​ IDI ក្នុងការរៀបចំដំណេីរទស្សនកិច្ចនេះឡេីង​ និងបានសំដែងនូវការគាំទ្រ​ ក៏ដូចជាជុំរុញលេីកទឹកចិត្តគណៈប្រតិភូធ្វេីការស្វែងយល់ពីផលិតផលសហរដ្ឋអាមេរកដែលអាចនាំចូលមកកម្ពុជាវិញផងដែរដេីម្បីបង្កេីនការផ្តោះប្តូរពាណិជ្ជកម្មប្រទេសទាំងពីរ។
ឯកឧត្តម ជា កុកហុង បានចែករំលែកថា ប្រតិភូដែលទៅចូលរួមក្នុងព្រឹត្តិការណ៍តាំងពិពណ៌ “Natural Product Expo West” គួរតែខិតខំសង្កេតមើលការរចនា ក៏ដូចជាគុណភាពនៃការវេចខ្ចប់ របស់ផលិតផលដែលនឹងដាក់តាំងបង្ហាញក្នុងគោលបំណងដើម្បីបង្កើតការយល់ដឹងជាមូលដ្ឋាននៃស្តង់ដារអនុវត្តដែលត្រូវបានទទួលស្គាល់នៅទីផ្សារសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ក៏បានសម្តែងសេចក្តីសោមនស្សដែល KE បានក្លាយជាផ្នែកមួយនៃកម្មវិធីសិក្ខាសាលាកាលពីខែធ្នូ ឆ្នាំ 2022 និងដំណើរទស្សនកិច្ចលើកនេះប្រកបដោយជោគជ័យ។ លោកបានបន្តថា KE នឹងបន្តពង្រីកការគាំទ្ររបស់ខ្លួន ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយ IDI និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីជួយជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាពិសេសវិស័យផលិតម្ហូបអាហារ និងការនាំចេញ។
នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ សមាគម IDI នឹងនាំយកគម្រូផលិតផលចំណីអាហារកម្ពុជាមួយចំនួនទៅចូលរួមកម្មវិធីផ្គូរផ្គងធុរកិច្ច នៅសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ម្រេច ស្វាយចន្ទី អាហារសម្រន់ផលិតពីស្វាយចន្ទី ម្សៅសុខភាពចំរាញ់ចេញពី ស្វាយចន្ទី ចេក និងរមៀត ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត និងដំណាប់ស្វាយ។ល។
អំពីដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងឡុងប៊ិច រដ្ឋធានីកាលីហ្វ័រញ៉ា ក្រុមហ៊ុន IDC សហគ្រិនខ្មែរ និងសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ទស្សនកិច្ចគណៈប្រតិភូកម្ពុជាទៅ សហរដ្ឋអាមេរិកនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ ដល់១៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសដល់ គណៈប្រតិភូ ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតលើកទី៤១ នៃឧស្សាហកម្មចំណីអាហារនៅសហរដ្ឋអាមេរិក ដែលមានឈ្មោះថា “Natural Products Expo West” ធ្វើឡើងនៅ Anaheim រដ្ឋធានីកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្កើតជាទីផ្សារសម្រាប់អ្នកតាំងពិពណ៌ជាង ២៧០០ស្ថាប័ន និងអ្នកចូលរួមទស្សនាជាង ៥៧០០០នាក់ មកពីជុំវិញពិភពលោក ដើម្បីចូលរួមទទួលបទពិសោធន៍ និងផ្លាស់ប្តូរអាជីវកម្មតាមរយៈការតាំងបង្ហាញផលិតផល និងការពិភាក្សាផ្ទាល់។ ក្រៅពីការចូលរួមការតាំងពិពណ៌ គណៈប្រតិភូនឹងធ្វើទស្សនកិច្ចស្វែងយល់នៅកំពង់ផែ Los Angeles និងចូលរួមកម្មវិធីផ្គូរផ្គងធុរកិច្ចអាជីវកម្មជាមួយអ្នកបញ្ជាទិញសក្តានុពលមួយចំនួនរបស់សហរដ្ឋអាមេរិកផងដែរ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
IDI Applauded the Upcoming Business Delegation Visit to the United States with an Orientation Program
On Friday afternoon of March 3rd, 2023, ID Investors Association “IDI” and ID Capital Plc. “IDC” with collaboration and support from Khmer Enterprise “KE” and the American Chamber of Commerce in Cambodia “AmCham” hosted an orientation meeting for the delegates who will be attending the “Cambodian Delegation Visit to the United States”. The meeting was honored by Dr. Hor Sereyvath, Chairman of the Board of Directors of IDI and IDC, Mr. An Moses, Economic & Commercial Counselor at the US Embassy to Cambodia, H.E. Chea Kok Hong, Secretariat Director of Entrepreneurship Development Fund, H.E. Dr. Chheang Vanmunin, CEO of Khmer Enterprise, Oknha Lim Socheat, Vice President of the Cambodia Chamber of Commerce, and attended by IDI and IDC’s Members of the Board of Directors and the delegates.
Dr. Sereyvath claimed that the Delegation Visit to the United States is the follow-up activity to the seminar hosted by IDI in December 2022, intended to further enhance food exports from Cambodia to the US. He mentioned, “the food export seminar was a huge success but it was just one of a series of business activities that IDI intends to conduct to support Cambodian entrepreneurship and SMEs Ecosystem”. He added “this business trip will add more flavor to the already ongoing discussion between some Cambodian manufacturers and US buyers/brokers, and hopefully some trading transaction will happen soon”.
Mr. An Moses praised IDI’s efforts in organizing the visit and expressed his support as well as encouragement for the delegation members not only to bring Cambodian products to the event but to explore US products that could potentially be imported back to Cambodia in order to boost bilateral trade between the two countries.
H.E Chea Kong Hong shared his thought that on top of gaining a global experience of attending the “Natural Product Expo West” event, the delegates should strive to observe the packaging design and quality of the products that will be exhibited at the expo in order to establish a ground understanding of the widely acceptable practice in the US.
Meanwhile, H.E. Dr. Chhieng Vanmunin also expressed his appreciation that KE could be part of the seminar in December 2022 and the promising visit. He urged that KE will continue to extend its support as well as collaboration with IDI and other development partners to help boost the SME ecosystem, particularly food manufacturing, and export.
As part of the program’s founding objective, IDI will bring Cambodian product samples to the United States which include rice, pepper, cashew, modified cashew snack, health powder extract from cashew, banana and turmeric, fish sauce, soy sauce, dried fish and dried mango.
About the Cambodian Delegation Visit to the United States
Organized by Innovation & Development Investor Association (IDI) in collaboration with the Royal Honorary Consulate General of Cambodia to Long Beach, California, ID Capital Plc. (IDC), Khmer Enterprise (KE) and the American Chamber of Commerce in Cambodia (AmCham), the Cambodian Delegation Visit to the United States on 7-13 March 2023 provides an opportunity for the delegation members to participate in the 41st industry’s largest trade show in Anaheim, California, USA, entitled “Natural Products Expo West” which is a marketplace for over 2,700 exhibitors and over 57,000 registered attendee around the globe to engage, experience and exchange business through the face-to-face exhibition. On top of attending the expo, a visit to the Port of Los Angeles, followed by a closed-door business matchmaking with potential US buyers will make the visit agenda.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *