[English Below]
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ សមាគមវិនិយោគិននវានុត្តន៍ និងអភិវឌ្ឍន៍ សមាគម Lions Club Singapore Beverly Hills (LCS) និងគណៈអភិបាលខេត្តកំពង់ធំរៀបចំកម្មវិធីសប្បរសធម៌ ប្រគល់សម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន ៦០០នាក់ នៅសាលារៀនចំនួន ៤ ក្នុងខេត្តកំពង់ធំ
នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (ស.គ.យ.ត) (TYDA) និងមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ (Anti-Covid19 Cambodia) ដោយមានការចូលរួម និងកិច្ចសហការពី សមាគមវិនិយោគិននវានុត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) តំណាងដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិក-សមាជិកា បានបានរៀបចំកម្មវិធីសប្បុរសធម៌មួយឡើងក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីធ្វើការប្រគល់សម្ភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រចំនួន ៦០០នាក់ដែលជាការឧបត្ថម្ភរបស់សមាគម Lions Club Singapore Beverly Hills (LCS) ប្រទេសសឹង្ហបុរី ដឹកនាំដោយ លោកវេជ្ជបណ្ឌិត Richard Goh YH ប្រធានសមាគម។ សាលារៀនចំនួន ៤ ដែលទទួលបានអំណោយនៅក្នុងខេត្តកំពង់ធំរួមមាន៖ សាលាបឋមសិក្សាល្ហុង សាលាបឋមសិក្សាជ័យ សាលាបឋមសិក្សាម្នាវ និងសាលាបឋមសិក្សាអូរតាសេក។
នៅក្នុងពិធីប្រគល់សម្ភារៈសិក្សា លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិតិ្តយស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគសមាគម TYDA និងសមាគម កម្ពុជាប្រឆាំងកូវីដ១៩ ក៏ដូចជាប្រសាសន៍ណែនាំឱ្យក្មួយៗសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សាដើម្បីក្លាយជាទំពាំងស្នងឬស្សីរបស់មាតុប្រទេស។ លោកក៏បានលើកឡើងដែរថា “ពិធីចែកអំណោយនេះធ្វើឡើង ដើម្បីជួយចូលរួមចំណែកលើកស្ទួយវិស័យអប់រំតាមរយៈការបរិច្ចាគសម្ភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រខ្វះលទ្ធភាព ប្រយោជន៍កាត់បន្ថយអត្រានៃការបោះបង់ចោលការសិក្សា”។
សម្ភារៈសិក្សាដែលត្រូវបរិច្ចាគរួមមាន សៀវភៅសរសេរ ខ្មៅដៃ ជ័រលុប ប៊ិច ប្រដាប់ខួងខ្មៅដៃ កាតាប ភួយ ច្រាស់ដុសធ្មេញ កន្ត្រៃកាត់ក្រចក ជែលលាងដៃ និងសម្លៀកបំពាក់ជាដើម។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំបានថ្លែងអំណរគុណដល់សមាគម TYDA សមាគមកម្ពុជាប្រឆាំងកូវីដ១៩ សមាគម LCS សមាគម IDI និងក្រុមហ៊ុន IDC ដែលបាននាំយកសម្ភារៈសិក្សាជាច្រើនមកបរិច្ចាគសាលារៀននៅក្នុងខេត្តកំពង់ធំ។ លោកសង្ឃឹមថាសិស្សានុសិស្សទាំងអស់នឹងប្រើប្រាស់សម្ភារៈដែលទទួលបានដើម្បីបម្រើដល់សកម្មភាពសិក្សារបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត Richard Goh YH បានមានប្រសាសន៍ថា “សមាគម LCS មានចក្ខុវិស័យក្នុងការជួយឧបត្ថម្ភដល់សង្គម និងវិស័យអប់រំតាមរយៈការជួយដល់សិស្សានុសិស្សខ្វះខាត ហើយលោកសន្យាថា សមាគម LCS នឹងខិតខំស្វែងរកជំនួយជាសម្ភារៈសិក្សា និងអាហារូបករណ៍បន្ថែមទៀតដល់ក្មួយៗសិស្សានុសិស្សនាពេលខាងមុខ”។
March 31, 2023: Samdech Techo Voluntary Youth Doctor Association (T.Y.D.A), Anti-Covid19 Cambodia, ID Investors Association (IDI) and ID Capital Plc (IDC), Lions Club Singapore Beverly Hills (LCS), and board of Governors of Kampong Thom Province jointly organized a charity event to donate study materials to 600 students at 4 schools located in Kampong Thom. The donation is sponsored by Lions Club Singapore Beverly Hills (LCS), led by Dr. Richard Goh YH, President. The distribution ceremony was led by Dr. Hor Sereyvath, Chairman of the Board of Directors and members and presided over by Mr. Nguon Rattanak, Governor of Kampong Thom Province and Mr. Nguon Reasey, Deputy Governor of Kampong Thom Province. The four recipient schools include Lhong Primary School, Chey Primary School, Mneav Primary School and Otasek Primary School.
During the ceremony, Dr. Hor Sereyvath conveyed the regards of H.E. Dr. HUN Manet, Honorary Chairman and Chairman of the Board of T.Y.D.A, Anti-Covid19 Cambodia as well as his advice for the students to study hard to become the society’s development force. He also said that “the ceremony was intended to help promote the education sector and reduce the dropout rate of the underprivileged students”.
Study materials to be donated include notebooks, pencils, erasers, pens, pencil sharpeners, bags, blankets, toothbrushes, nail clippers, hand sanitizers and clothing.
On that occasion, H.E. Nguon Rattanak thanked T.Y.D.A, Anti-Covid19 Cambodia, LCS, IDI and IDC for bringing a lot of study materials for the four schools in Kampong Thom province. He hopes that all students will use the materials for their learning activities to achieve better results.
Taking this opportunity, Dr. Richard Goh YH said: “LCS has a vision of supporting the society and the education sector by helping underprivileged students.” He promised that the LCS will strive to look for more study materials and scholarships for more students in the future.
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Add a Comment