[English Below]
សមាគម IDI និងក្រុមហ៊ុន IDC បើកកិច្ចពិភាក្សាជាមួយក្រុមហ៊ុន CBEC Asia
នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” តំណាងដោយ លោក ចាប សុភ័គ អគ្គលេខាធិការសមាគម និងជាប្រធាននាយកប្រតិបត្តិ IDC និងសមាជិកក្រុមប្រឹក្សាភិបាល បានបើកកិច្ចពិភាក្សាជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Cross Border E-Commerce Asia (CBEC) តំណាងដោយ លោក Mark Matsumoto នាយកគ្រប់គ្រង។
កិច្ចពិភាក្សាផ្ដោតទៅលើការស្វែងរកឱកាសក្នុងការវិនិយោគ លើការបង្កើតក្រុមហ៊ុននៅព្រះរាជាណាចក្រកម្ពុជារបស់ CBEC សម្រាប់ជុំរុញការចូលទៅកាន់ទីផ្សារអន្ដរជាតិរបស់ផលិតផលកម្ពុជា តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ការដឹកជញ្ជូន និងការស្វែងរកដៃគូពាណិជ្ជកម្ម។ ក្រៅពីនេះ គូភាគីបានធ្វើការផ្លាស់ប្ដូរមតិ និងបទពិសោធន៍ទៅវិញទៅមកលើបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
IDI and ID Capital Commenced Discussion with CBEC Asia
On Tuesday, April 4th, 2023, ID Investors Association “IDI” and ID Capital Plc. “IDC” represented by Mr. Chap Sopheak, Secretary General and CEO of IDC, with the participation of Board members opened a discussion on investment project in Cambodia, with Cross Border E-Commerce Asia (CBEC) US-based companies represented by Mr. Mark Matsumoto, Managing Director.
The discussion focused on finding investment opportunities to set up a company in the Kingdom of Cambodia which will operate E-commerce in order to open access to international market for Cambodian manufacturers. Other topic includes logistic and sourcing for trading partners. Additionally, the parties exchanged views and experiences on investment climate and business in Cambodia.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Add a Comment