[English Below]
ពិធីចុះអនុស្សារណៈយោគយល់រវាងក្រុមហ៊ុន IDC និងក្រុមហ៊ុន Mastern Partners
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ ២០២៣ ក្រុមហ៊ុន ID Capital Plc. “IDC” តំណាងដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិ បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនគ្រប់គ្រងមូលនិធិឯកជន Mastern Partners Corporation “Mastern” ដែលមានមូលដ្ឋាននៅសាធារណរដ្ឋកូរ៉េខាងត្បូង តំណាងដោយលោក Shin Chang Moo ប្រធាននាយកប្រតិបត្តិ។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរនឹងសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការស្វែងរក និងបង្កើតគម្រោងវិនិយោគសក្ដានុពលក្នុងវិស័យអចលនទ្រព្យនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសគម្រោងអចលនទ្រព្យដែលបានបញ្ចប់ការសាងសង់ និងកំពុងធ្វើប្រតិបត្តិការ។ លើសពីនេះទៀត ស្ថាប័នទាំងពីរនឹងសហការក្នុងការជួយជំរុញ និងពង្រឹងប្រតិបត្តិការគ្នាទៅវិញទៅមកតាមរយៈការចែករំលែកវគ្គបណ្ដុះបណ្ដាល បទពិសោធន៍ និងព័ត៌មានលើផ្នែកអភិវឌ្ឍន៍ធុរកិច្ច សេវាកម្ម និងទីផ្សារ។
Mastern គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិឯកជនដែលមានអាជ្ញាប័ណ្ណប្រតិបត្តិការនៅប្រទេសកូរ៉េខាងត្បូង និងមានសាខារបស់ខ្លួននៅសហរដ្ឋអាមេរិក អ៊ឺរ៉ុប និងអាស៊ី។ Mastern ផ្តោតការវិនិយោគទំហំមធ្យមទៅធំលើគម្រោងវិនិយោគសក្តានុពលក្នុងវិស័យអចលនវត្ថុ ហិរញ្ញវត្ថុ ឬគម្រោងដែលមានសក្តានុពលលេចធ្លោ និងមានប្រតិបត្តិការចរន្តប្រាក់ចំណូល។ ទំហំទ្រព្យសកម្មស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនគិតត្រឹមឆ្នាំ២០២២មានរហូតដល់ជាង27ពាន់លានដុល្លា។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!
Signing Ceremony of the Memorandum of Understanding between IDC and Mastern Partners
On Thursday morning, April 6th, 2023, ID Capital Plc. “IDC” represented by Dr. Hor Sereyvath, Chairman of the Board of Directors and accompanied by IDC’s Board Members and CEO, formalized the partnership with Mastern Partners Corporation “Mastern” represented by Mr. Shin Chang Moo, CEO.
Through the Memorandum of Understanding (MOU), the parties will collaborate and support each other closely to identify and co-invest in potential real estate projects in the Kingdom of Cambodia. Additionally, the collaboration will allow both parties to help promote and strengthen each other’s potential through informal sharing sessions/trainings to share information and expertise on each other’s services and market.
Mastern is a private equity firm licensed to operate in South Korea and has coverage/branches in the United States, Europe and Asia. Mastern focuses on medium- to large-scale investments in potential investment projects in real estate, finance, or special projects that have operating revenues. As of 2022, Mastern has a total Asset Under Management (AUM) of more than $27 billion.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Add a Comment