342406488_621305342835234_653121955784009265_n

សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ និង ក្រុមហ៊ុន ID Capital Plc. រៀបចំកិច្ចប្រជុំវិសាមញ្ញប្រចាំឆ្នាំ និង ពិធីពិសារអាហារសាមគ្គី

[English Below] សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ និង ក្រុមហ៊ុន ID Capital Plc. រៀបចំកិច្ចប្រជុំវិសាមញ្ញប្រចាំឆ្នាំ និង ពិធីពិសារអាហារសាមគ្គី
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣៖ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំង សមាជិក-សមាជិកា ទាំងអស់ បានរៀបចំកម្មវិធីកិច្ចប្រជុំប្រចាំឆ្នាំ និងពិធីអាហាសាមគ្គី នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានសាកសួរសុខទុក្ខ និងផ្លាស់ប្តូរមតិយោបល់ជាមួយសមាជិក-សមាជិកា មុននឹងបើកកម្មវិធី ។ កិច្ចបន្ទាប់ លោក ចាប សុភ័គ អគ្គលេខាធិការសមាគម និង ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ID Capital Plc. (IDC) បានឡើងធ្វើបទបង្ហាញស្តីពីលទ្ធផលការងារក្នុងឆ្នាំ ២០២២ ដែលក្នុងនោះរួមមាន ៖
(១) ប្រតិបត្តិការរបស់ IDI និង IDC
(២) របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
(៣) ធ្វើបទបង្ហាញពីគម្រោងវិនិយោគដែលបានវិភាគ
(៤) អត្ថប្រយោជន៍នៃសមាជិកភាព IDI
(៥) ការទទួលសមាជិកថ្មី
(៦) បទបង្ហាញពីដៃគូសហប្រតិ្តបត្តិការ។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ព្រមទាំងក្រុមប្រឹក្សាភិបាល បានពិភាក្សា និងអនុម័តដាក់ចេញជាទិសដៅ ចក្ខុវិស័យ និងកិច្ចការងារដែលត្រូវអនុវត្តក្នុងឆ្នាំ ២០២៣ ព្រមទាំងបានជុំរុញឱ្យមានការចូលរួមយ៉ាងសកម្មបន្ថែមទៀតពីសំណាក់ សមាជិក-សមាជិកា ទាំងអស់ ដើម្បីអភិវឌ្ឍន៍ សមាគម IDI និង ក្រុមហ៊ុន ID Capital Plc. (IDC) ឱ្យកាន់តែរីកចម្រើន។ ជាកិច្ចឆ្លើយតប សមាជិក -សមាជិកា ទាំងអស់ បានសម្តែងនូវការគាំទ្រ និងសន្យាចូលរួមអស់ពីសមត្ថភាព ក្នុងសកម្មភាពនានា ដើម្បីជួយជុំរុញឱ្យសមាគម IDI និងក្រុមហ៊ុន ID Capital Plc. (IDC) កាន់តែមានភាពលូតលាស់រីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ចូលរួមលើកស្ទួយ និងអភិវឌ្ឍន៍បរិយាកាសវិនិយោគ និងសង្គមជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយកិច្ចប្រជុំត្រូវបានបញ្ចប់ អង្គពិធីទាំងមូលបានចូលរួមពិសារអាហារសាមគ្កី ប្រកបដោយបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងភាតរភាព ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
ID Investors Association and ID Capital Plc. Held Annual General Meeting and Gala Dinner
Phnom Penh, April 20, 2023: Innovation and Development Investors Association (IDI) and ID Capital Plc. (IDC) presided over by Dr. Hor Sereyvath, Chairman of the Board of Directors and all members organized the Annual General Meeting and Gala Dinner at Sokha Residence Hotel, Phnom Penh.
The program began with Dr. Hor Sereyvath’s welcome and opening remark followed by a presentation on the progress of IDI and IDC, delivered by Mr. Chap Sopheak, Secretary General of IDI and Chief Executive Officer of IDC. Key highlights of the presentation includes:
(1) Operation of IDI and IDC
(2) Financial Status
(3) Assessed Investment Projects
(4) Benefits of IDI Membership
(5) IDI Member Recruitment
(6) Presentation of IDI Partners
Dr. Hor Sereyvath and the BOD discussed strategic direction and activities to be implemented in 2023, and encouraged the active participation from all IDI members in order to realize development of IDI and IDC. In response, all members expressed their strong support and commitment to participate in activities to help push IDI and IDC to grow for the benefit of promoting and developing the investment climate and society of the Kingdom of Cambodia.
The meeting was concluded with a solidarity dinner in a pleasant atmosphere.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *