345885635_253463903860714_3248358493300392690_n

សមាគម IDI និងក្រុមហ៊ុន IDC ស្វែងរកឱកាសវិនិយោគជាមួយ វិនិយោគិនមីយ៉ាន់ម៉ា

[English Below] សមាគម IDI និងក្រុមហ៊ុន IDC ស្វែងរកឱកាសវិនិយោគជាមួយ វិនិយោគិនមីយ៉ាន់ម៉ា
នាថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិ បានដឹកនាំកិច្ចប្រជុំបង្ហាញអំពីពាណិជ្ជកម្មរវាងវិនិយោគិនសេដ្ឋកិច្ចមីយ៉ាន់ម៉ា និងវិនិយោគិនកម្ពុជា តំណាងដោយ លោកស្រី Daw Yee Wyne Oo នាយកគ្រប់គ្រង ព្រមទាំងសមាជិក ដើម្បីលើកបង្ហាញជូននូវស្ថានភាពសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ ជំនួបរវាងអ្នកវិនិយោគមីយ៉ាន់ម៉ា និង IDI / IDC នេះ ជាការចាប់ផ្តើមក្នុងការសហការវិនិយោគរួមគ្នា និងការផ្តល់នូវព័ត៌មានអំពីការស្រាវជ្រាវផ្សេងៗទៅវិញទៅមក ក្នុងគោលបំណងបង្កើនការវិនិយោគរវាងប្រទេសទាំងពីរ។​
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា ៖ ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា។ ក្នុងនាមថ្នាក់ដឹកនាំ IDI/IDC លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់អ្នកវិនិយោគមីយ៉ាន់ម៉ាចំពោះកម្ពុជា នាឱកាសនេះ ដោយយោងលើស្ថានភាព សេដ្ឋកិច្ចនៅកម្ពុជាកំពុងល្អប្រសើរ។ ក្នុងកិច្ចប្រជុំនេះ ស្ថាប័នទាំងពីរបានវាយតម្លៃនឹងយល់ស្របផ្លាស់ប្តូរគំនិតអាជីវកម្ម ស្វែងរកឱកាសអាជីវកម្ម ស្វែងយល់ពីគំរូអាជីវកម្មរបស់គ្នាទៅវិញទៅមក និងវិស័យពាណិជ្ជកម្មត្រូវបានណែនាំសម្រាប់ការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
ជាកិច្ចឆ្លើយតប តំណាងវិនិយោគិន មីយ៉ាន់ម៉ា លោកស្រី Daw Yee Wyne Oo បានបង្ហាញចំណាប់អារម្មណ៍ ចំពោះជំនួបនេះថា យើងខ្ញុំបានសម្លឹងមើលឃើញ សក្តានុពល នៃបរិបទវិនិយោគផ្នែកចំណីអាហារ ភេសជ្ជៈ និងអចលនទ្រព្យ នៅកម្ពុជា ជាពិសេស ការបើកការវិនិយោគដោយទូលាយពីបរទេស។ យើងខ្ញុំនឹងនាំយក ព័ត៌មានដែលទទួលបានពីការសិក្សាលើកនេះ ទៅបង្ហាញក្រុមវិនិយោគិនមីយ៉ាន់ម៉ា ដើម្បីចាប់យកឱកាសវិនិយោគ នៅកម្ពុជា និងត្រៀមអញ្ជើញសមាជិក IDI/IDC ទៅទស្សនៈកិច្ចសិក្សាអំពីពាណិជ្ជកម្មនៅមីយ៉ាន់ម៉ានាពេលខាងមុខ។ យើងខ្ញុំមានជំនឿចិត្ត នឹងអាចមានការវិនិយោគនៅកម្ពុជា នាពេលខាងមុខ បន្ទាប់ពីការសិក្សាលម្អិតត្រូវបានបញ្ចប់។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
IDI and IDC Seek investment opportunities with Myanmar investors.
On Thursday, May 4th, 2023, Dr. Hor Sereyvath, Chairman of the Board of Directors of Innovation and Development Investors Associations “IDI” and ID Capital Plc. “IDC”, accompanied by BOD Members and the executive team, Chaired a Meeting on Trade between Myanmar Economic Investors and Cambodian Investors. Led by Miss. Daw Yee Wyne Oo, managing director and executive team. To present the economic situation and investment opportunities in Cambodia. The meeting between Myanmar investors and IDI / IDC is the beginning of a joint venture and provides information on mutual research in order to increase investment between the two countries.
Dr. Hor Sereyvath, said, as a target, IDI & IDC focus on investing in key areas such as Real Estate Services and Agriculture Which is the main backbone of Cambodia. On behalf of the leadership IDI/IDC, he warmly welcomed the interest of Myanmar investors in Cambodia on this occasion, given the economic situation in Cambodia is improving. At this meeting, both institutions evaluated and agreed to exchange business concepts, explore business opportunities, and learn from each other’s business models and business sectors recommended for investment in Myanmar.
In response, Myanmar investor representative, Miss. Daw Yee Wyne Oo, expressed interest in the meeting. We look at the potential of Cambodia’s food, beverage, and real estate investment. In particular, the opening of foreign investment. We will bring the information from this study to Myanmar investors to seize investment opportunities in Cambodia and prepare to invite IDI members on a business study visit to Myanmar. We are confident that we will be able to invest in Cambodia in the future after studying with IDI / IDC.
Let’s invest together to develop Cambodia!
សូមបងចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *