346804649_1408507983318460_2201649762690490897_n

សមាគម IDI និងក្រុមហ៊ុន IDC ជំនួបជាមួយក្រុមហ៊ុនប្រឹក្សាវិនិយោគ និងច្បាប់

[English Below] សមាគម IDI និងក្រុមហ៊ុន IDC ជំនួបជាមួយក្រុមហ៊ុនប្រឹក្សាវិនិយោគ និងច្បាប់
នាថ្ងៃព្រហស្បតិ៍ ទី11 ខែឧសភា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិ IDC បានដឹកនាំកិច្ចប្រជុំជាមួយ ក្រុមហ៊ុនប្រឹក្សាវិនិយោគ និងច្បាប់ Beijing Huicheng (CHONGQING) Law Firm ដែលមានមូលដ្ឋាននៅសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោកស្រី Dr. Fu Xiao នាយកប្រតិបតិ្ត ព្រមទាំងវិនិយោគិនចិនមួយចំនួនផងដែរ។
កិច្ចប្រជុំនេះ មានគោលបំណងស្វែករកកិច្ចសហការក្នុងការចូលរួមផ្សព្ធផ្សាយទិដ្ឋភាពនៃការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាដល់វិនិយោគិនចិន តាមរយៈក្រុមហ៊ុន CHONGQING។ នៅក្នុងជំនួបនេះ សមាគម IDI បានធ្វើបទបង្ហាញ និងពិភាក្សាលើកត្តាមួយចំនួនដែលជាអំណោយផលដល់ការវិនិយោគ ដូចមានចែងក្នុងច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចឆ្លើយតប តំណាងក្រុមហ៊ុន CHONGQING បានសន្យាថានឹងជួយបកស្រាយទាក់ទងនឹងទិដ្ឋភាពជាក់ស្តែងនៃការវិនិយោគនៅកម្ពុជាឲ្យបានក្បោះក្បាយដល់អ្នកវិនិយោគនៅប្រទេសចិនដែលមានបំណងមកវិនិយោគនៅកម្ពុជា ដើម្បីជួយជុំរុញនឹងលើកស្ទួយវិស័យសេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់តែរីកចម្រើនឡើង។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
IDI and IDC meeting with investment and legal consulting company
On Thursday, May 11st, 2023, Dr. Hor Sereyvath, Chairman of the Board of Directors of Innovation and Development Investors Associations “IDI” and ID Capital Plc. “IDC”, accompanied by BOD Members and executive team, meeting with investment and legal consulting company Beijing Huicheng (CHONGQING) Law Firm, based in the people’s Republic of China, led by Dr. Fu Xiao, executive director and as well as some Chinese investors.
This meeting aims to disseminate aspects of investment in the Kingdom of Cambodia to Chinese investors by CHONGQING company. IDI presented and discussed several factors that are conducive to investment. As stated in the investment law of the Kingdom of Cambodia.
In response, a representative of CHONGQING Pledged to help explain the realities of investing in Cambodia to Chinese investors who wish to invest in Cambodia to help push and promote the economic sector in Cambodia to grow.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *