347079508_6355606441144181_7251644337730359922_n

សមាគម IDI និងក្រុមហ៊ុន IDC ជំនួបជាមួយជាមួយសមាគម FASMEC និងទីប្រឹក្សាវិនិយោគ

[English Below] សមាគម IDI និងក្រុមហ៊ុន IDC ជំនួបជាមួយជាមួយសមាគម FASMEC និងទីប្រឹក្សាវិនិយោគ
នាថ្ងៃសុក្រ ទី12 ខែឧសភា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) តំណាងដោយ លោក ចាប សុភ័គ អគ្គលេខាធិការសមាគម និងជាប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ID Capital PLC (IDC) ដោយមានការចូលរួមពីសមាជិកក្រុមប្រតិបត្តិ បានដឹកនាំកិច្ចប្រជុំជាមួយ សម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) តំណាងដោយ លោក ឧកញ៉ា ឈិន កេង អនុប្រធាន ព្រមទាំងសមាជិក។
ក្នុងកិច្ចប្រជុំនេះ សមាគមទាំងពីរបានយល់ស្របសហការគ្នាជួយជុំរុញក្នុងការនាំចេញផលិតផលកសិកម្មទៅប្រទេសចិន និងនាំអ្នកវិនិយោគចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយគាំទ្រដល់ ការវិនិយោគលើវិស័យកសិកម្ម និងទាញយកប្រយោជន៍ពីឱកាសទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ដើម្បីអភិវឌ្ឍលើកស្ទួយសេដ្ឋកិច្ចនៅកម្ពុជា។
ជាចុងបញ្ចប់កិច្ចប្រជុំ ស្ថាប័នទាំងពីរបានយល់ស្របនិងសិក្សាបន្ថែម លើលទ្ធភាពនៃការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរផងដែរ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
IDI and IDC Meeting with FASMEC and Investment Advisors
On Friday, May 12th, 2023, Innovation and Development Investors Associations “IDI” and ID Capital Plc. “IDC”, led by Mr. Chab Sopheak, CEO and Secretary General, with the participation of executive team members. Chaired a meeting with the Federation of Associations for SMEs of Cambodia (FASMEC), led by Oknha Chhin Ken, Vice President, and executive team.
In this meeting, the two associations agreed to collaborate to boost agricultural export products to China and bring Chinese investors to the Kingdom of Cambodia. By supporting investment in agriculture and taking advantage of domestic and foreign market opportunities to develop and promote the economy in Cambodia.
Finally, the two institutions agreed and further studied the signing of a memorandum of understanding to boost exports.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *